​ព្រោះតែ​សេដ្ឋកិច្ច​គ្រួសារ​មានការ​លំបាក ហើយ​ចំណូល​ប្រចាំថ្ងៃ​ពុំ​អាច​ទ្រទ្រង់បាន ទើប​ស្ត្រី​មេម៉ាយ​កូន​២​ម្នាក់ បង្ខំចិត្ត​លក់​ចិញ្ចៀន​១​វង់ ជា​កេរ្តិ៍​ម្តាយ ។​

​នាង​បាន​ដើរចូល​ហាង​លក់​-​ទិញ​ត្បូង​ពេជ្រ​មួយ ជាមួយ​កូន​ទាំង​២​នាក់ ។ បន្ទាប់ពី​ជជែក​គ្នា​ពី​រឿង​លក់ដូរ​ចិញ្ចៀន​នេះ​មួយសន្ទុះ ម្ចាស់​ហាង​ក៏​ហុច​លុយ​ថ្លៃ​ចិញ្ចៀន​ឲ្យ​នាង និង​ធ្វើ​ឲ្យ​រឿង​មួយ​បណ្តាល​ឲ្យ​ម្តាយកូន​ទាំង​៣​នាក់ ស្រឡាំងកាំង និង​រំភើបចិត្ត​ឥតឧបមា ។ ព្រោះថា ម្ចាស់​ហាង​បាន​ហុច​ចិញ្ចៀន​នេះ​ឲ្យ​នាង​វិញ ក្រោយពេល​ប្រគល់​លុយ ព្រមទាំង​និយាយ​យ៉ាងខ្លី​ថាៈ «​នេះ​! យកទៅ វា​ជា​ចិញ្ចៀន​របស់​នាង​!» ។​

​ក្រោយពី​ស្រឡាំងកាំង រំភើបចិត្ត​ពន់ពេក​នឹង​ទង្វើ​ចិត្តធម៌​កម្រ​រកបាន​របស់​ម្ចាស់​ហាង គាត់​ក៏​ស្រវាឱប ដើម្បី​ថ្លែងអំណរគុណ ។​

​ពួកគេ​ទាំង​៣​បាន​យំ​…. តែ​ម្ចាស់​ហាង​បាន​ប្រាប់​យ៉ាងខ្លី​ថាៈ កុំ​យំ​អី​! នេះ​ជា​លេខ​ទូរស័ព្ទ​របស់ខ្ញុំ បើ​ពេល​ក្រោយ​ត្រូវការ​អ្វី​ប្រាប់​មក​ណា៎​! ។​

​ពេល​អ្នក​ទាំង​៣ រៀបចំ​ចាក​ចេញទៅ ម្ចាស់​ហាង​ចិត្តធម៌​រូបនេះ​នៅ​ស្រែកប្រាប់​តាម​ក្រោយ​ថាៈ កុំ​ភ្លេច​ឲ្យ​សោះ​! កាលណា​អ្នក​ចង់​លក់​ចិញ្ចៀន​នេះ សូម​យកមក​លក់​ឲ្យ​ខ្ញុំ​! ។​

​រឿង​កំរិត​នេះ វា​ពិត ឬ មិន​ពិត អាស្រ័យ​លើ​ប្រិយមិត្ត​ទស្សនា​វីដេអូ​ឃ្លី​ប និង​វាយតម្លៃ​ផង​ចុះ​!!!​