​ពលរដ្ឋ​អាមេរិក​រស់នៅ​តិច​សា​ស់ម្នាក់ បាន​វិល​ត្រឡប់មកផ្ទះ​របស់ខ្លួន​វិញ ក្រោយពី​ជម្លៀស​ខ្លួន​ចេញពី​ទឹកជំនន់ ដោយ​ព្យុះ Harvey ស្រាប់តែ​….. ។​

​តាម ABC News នោះ​នៅ​ថ្ងៃទី​១ ខែកញ្ញា ក្រោយពេល​ដឹក​នៅ​ទីក្រុង Humble រដ្ឋ​តិច​សាស់ លោក Brian Foster បាន​ត្រឡប់មកផ្ទះ​វិញ ដើម្បី​ពិនិត្យមើល​ស​ភព​ខូចខាត​បង្កឡើង​ដោយ​ព្យុះ និង​ទឹក​ក​ជំនន់ ។ ពេល​កំពុង​ដើរ​ពិនិត្យមើល​ផ្ទះ ជាមួយ​កង​សង្គ្រោះ​១​ក្រុម ស្រាប់តែ​លោក​ក្រឡេកឃើញ​ក្រពើ​១​ក្បាល​ប្រវែង ១,៧ ម៉ែត្រ កំពុង​វារ​យឺតៗ​នៅក្នុង​ផ្ទះ ។​

​លោក Foster បាន​ស្រែកហៅ​កង​សង្គ្រោះ​ឲ្យ​មកជួយ ។ ហើយ​ពួកគេ​ក៏​ចាត់ការ «​វាយខ្នោះ​» វា នាំយកទៅ ។ គេ​នៅ​ពុំទាន់​ដឹងថា ក្រពើ​នេះ​ចូល​ផ្ទះ​រួច​ដោយ​វិធី​ណា​នៅឡើយ​ទេ ព្រោះ​ទ្វា​បង្អួច​បាន​បិទ​ជិត​អស់ មុន​ចាកចេញ ។​

​វា​ពុំមែន​ជា​ក្រពើ​១​ក្បាល​ដែល «​អុកឡុក​» តាម​ផ្ទះ នៅ​តំបន់​លិចលង់​ឡើយ ហើយ​ក្រៅពីនោះ ក៏​នៅមាន​ពស់​ជាច្រើន​កំពុង​បន្ត «​ស្នាក់នៅ​» តាម​ផ្ទះ ។​

​ព្យុះ​កំណាច Harvey បាន​ស្លាប់​មនុស្ស​អស់ ៤៤ នាក់ ហើយ​មនុស្ស ១៩ នាក់​ទៀត បាត់​ខ្លួន នា​សង្កាត់​ចំនួន ៦ នៃ​ទីក្រុង Houston រដ្ឋ​តិច​សាស់ ៕​