ញាក់សាច់! ដើម្បីបញ្ជាក់គុណភាពអាវប្រឆាំងគ្រាប់កាំភ្លើង វិស្វករកូឡំប៊ីប្រថុយយកកាំភ្លើងបាញប្រពន្ធខ្លួនឯង
អ្នកច្នៃម៉ូត Miguel Caballero អាយុ ៤៩ ឆ្នាំ បានយកកាំភ្លើងខ្លីបាញ់ទៅលើប្រពន្ធ ដើម្បីបញ្ជាក់ឲ្យភ្ញៀវឃើញពីគុណភាពអាវប្រឆាំងគ្រាប់ជាន់ខ្ពស់ដែលក្រុមហ៊ុនលោកផលិត ។
លោក Caballero ជាម្ចាស់យីហោ MC Armor ជំនាញផលិតអាវម៉ូតប្រឆាំងនៅកូឡំប៊ី ត្រូវបានឃោសនាថា អាចប្រឆាំងគ្រាប់កាំភ្លើងខ្លីបាញ់នៅរយៈចម្ងាយជិត ។
ប្រមាណ ៣ ខែ មុន លោក Caballero បានសម្ពោធមជ្ឈមណ្ឌលចែកចាយមួយនៅទីក្រុង Miami រដ្ឋផ្លរីដា (អាមេរិក) ។ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់អាមេរិកជឿជាក់លើផលិតផលរបស់ខ្លួន, លោក Caballero បានពឹងប្រពន្ធឲ្យធ្វើជា «វត្ថុពិសោធន៍» ។
នៅក្នុងវីដេអូ ប្រពន្ធរបស់លោក Caballero ពាក់អាវប្រឆាំងគ្រាប់ពណ៌ខ្មៅ ក្នុងពេលស្វាមីកាន់កាំភ្លើងខ្លីបាញ់ត្រង់ចំពោះប្រពន្ធ នៅចម្ងាយយ៉ាងជិត ។ ប្រពន្ធរបស់គាត់មិនមានរបួសអ្វីឡើយ បន្ទាប់ពីការបាញ់ឲ្យមើលនោះ ។
ក្នុងរយៈពេល ២៥ ឆ្នាំ បង្កើតក្រុមហ៊ុនមួយ លោក Caballero ធ្លាប់ធ្វើជាផ្ទាំងស៊ីប នោះគាត់មានអារម្មណ៍មិនងាយស្រួលឡើយ ។
«ខ្ញុំស្បថថា នឹងមិនធ្វើរឿងនេះម្តងទៀត», Caballero ពោលក្រោយពេលបញ្ចប់ការសម្តែង ។ «ឥឡូវនេះ ខ្ញុំយល់ហើយ ហេតុអ្វីវេជ្ជបណ្ឌិត មិនដែលវះកាត់ឲ្យសាច់ញាតិខ្លួនឯង» ៕