​តាម Huffington Post នៅ​ខណៈពេល​កំពុង​តាមឃ្លាំមើល​ហ្វូង​ត្រី​ជាមួយ​ក្រុមការងារ​នៅឯ​នាយ​ឆ្នេរសមុទ្រ Mbotyi ភាគខាងត្បូង​ទ្វីបអាហ្វ្រិក Capehart បាន​ថត​ជាប់​នូវ​ទិដ្ឋភាព​ខាងលើ ។ តាមពិតទៅ ហ្វូង​ត្រី​ដែល​ពួកគេ​ឃ្លាំមើល​នោះ កំពុងតែ «​ទាក់ទាញ​» ហ្វូង​ត្រី​បា​ឡេ​ន​ខ្នង​គម មករក​ចំណី​….​ឆ្ងាញ់​ដែរ ។​

Loading...

​ឈុត​សម្តែង​លើ​លំហ​របស់​ត្រី​បា​ឡែ​ន​ពិតជា​អស្ចារ្យ​ណាស់ ដល់​ថ្នាក់​អ្នកខ្លះ​សង្ស័យថា​ជាការ​រៀបចំ ព្រោះ​កាយវិការ​លោត​របស់​វា​ចម្លែក​ហើយ​អស្ចារ្យ​ពេក ។​

​តាម Straley ជីវ​វិទូ​នៃ​សាកលវិទ្យាល័យ Alaska អាមេរិក នោះ​គឺៈ «​នេះ​ជា​កាយវិការ​លោត​ផុត​ផ្ទៃ​ទឹក​តាម​ទម្លាប់​របស់​វា ។ វា​រមួលខ្លួន​ក្នុង​លំហ ដោយឡែក​ត្រី​មួយ​នេះ​វា​បែរជា​ផ្ញា​រ​ពោះ​ឡើងលើ​វិញ​» ។​

​ត្រី​បា​ឡែ​ន​ខ្នង​គម​ច្រើន​មាន​វត្ត​មាននៅ​តំបន់​សមុទ្រ​នោះ​ចន្លោះ​ខែឧសភា និង​វិច្ឆិកា គ្រា​មក​ទីនេះ​ដើម្បី​បន្ត​ពូជពង្ស ៕​