Yonhap ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ថា អាជ្ញាធរ​សុវត្ថិភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង ប្រកាសថា បាន​រកឃើញ​បរិមាណ​ឧស្ម័ន Xenon ដែលជា​វត្ថុ​ធាតុ​វិទ្យុសកម្ម​ច្រើន​កើតមាន ក្រោយ​ប្រតិកម្ម​នុយក្លេអ៊ែរ ដែល​មុននេះ ៥ ថ្ងៃ កូរ៉េខាងជើង បាន​សាកល្បង​បន្ទុះ H-boms ។​

​អ៊ីសូតូប (Isotopes) Xenon-133 ត្រូវបាន​រកឃើញ​ក្នុង​គំរូ​ដី ទឹក និង​ខ្យល់ ដែល​អាជ្ញាធរ​នេះ បាន​ប្រមូល​យកមក​វិភាគ ។​

​ពេលនេះ ស្ថាប័ន​ខាងលើ​កំពុង​ត្រួតពិនិត្យ​មើលថា តើ​វា​ប្រាកដថា​វត្តមាន​សារធាតុ​នេះ​មាន​ទាក់ទង​ដល់​ការសាកល្បង​នុយ​ក្លែ​រ​អ៊ែរ កន្លងមក​របស់​កូរ៉េ​ខាង​ដែរ ឬ ទេ​?

​ទោះ​យ៉ាងនេះ​ក្តី ក៏​ស្ថាប័ន​ខាងលើ​ដដែល​វាយតម្លៃថា បរិមាណ​ឧស្ម័ន​នេះ ពុំទាន់​បង្កឥទ្ធិពល​ដល់​សុខភាព​របស់​មនុស្ស​ទេ ព្រោះ​កំរិត​វិទ្យុសកម្ម​នៅ​កូរ៉េ​ខាង​ត្បូងបច្ចុប្បន្ន ស្ថិតក្នុង​កំរិត​ធម្មតា​នៅឡើយ​ទេ ។​

​យ៉ាងនេះ​ក្តី ព័ត៌មាន​ស្តីពី​ការបាក់​ស្រុត​នៅ​ទីតាំង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង នាំ​ឲ្យ​មាន​កង្វល់​ច្រើន ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​នោះ ព្រោះតែ​វត្ត​មាននៃ​ឧស្ម័ន Xenon ៕​