​ស្នូរ​ផ្ទុះ​កក្រើក​មេឃ​ដី​នៅ​អគារ​ទី​១ បាន​លាន​ឡើង​ក្នុង​នាទី​ដំបូង ហើយ​បុរស​ម្នា​ក់បាន​លើក​ម៉ាស៊ីន​ថត​បានត្រឹមតែ ៥ វិនាទី ក៏​បង្ខំចិត្ត​ស្ទុះ​ចេញ​ព្រោះ​គាត់​នៅ​កៀក​វា​ពេក ។​

​អគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឆាបឆេះ មុនពេល​បាក់ស្រុត​ទាំងស្រុង​

Loading...

​ស្របពេលនោះ មនុស្ស​ម្នាក់ទៀត​បាន​ថតរូប​ភាព​នៃ​ការបាក់​ស្រុត ពី​នាវា​១​គ្រឿង ។ សម្លេង​របស់គាត់​ពិត​ជា​បង្ហាញ​ឲ្យ​ដឹងថា កំពុង​រង​ភាព​តក់ស្លុត​យ៉ាងខ្លាំង ពុំ​និយាយ​ចេញរួច ដោយបាន​ត្រឹម​ស្រែកៈ «​ព្រះ​អើយ​ព្រះ​….. ជួយ​ផង​មាតា​របស់​ព្រះ​!» ។​

​ហេតុផល​ដែល Clip ទាំងនេះ​ពុំបាន​ឃើញ​ក្រោយ​ព្រឹត្តិការណ៍ ១១ កញ្ញា ច្រើន​ឆ្នាំ គឺ​ព្រោះតែ​វា​ជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត ទើប​ពុំ​ឲ្យ​បង្ហោះ​ផ្សាយ ចៀសវាង​បង្ក​អារម្មណ៍​ដក់​ជាប់​នូវ​មហា​សោកនាដកម្ម​នេះ ពិសេស​ចំពោះ​អ្នកមាន​សាច់ញាតិ​រងគ្រោះ ហើយ​មួយផ្នែក​ទៀត គឺ FBI និង ក្រសួងយុត្តិធម៌ ប្រមូល​ទុក​បំរើ​ឲ្យ​ការស្រាវជ្រាវ ។​

១៦ ឆ្នាំ ក្រោយ​ភេរវកម្ម​ប្រវត្តិសាស្ត្រ ឥឡូវ​ទើប​គេ​អនុញ្ញាត​ឲ្យ​ប្រកាស​ផ្សាយ ៕​