​អ្នកជំនាញ​ការថតរូប Lasi Rautiainen ជា​អ្នក​ដែល​ផ្តិត​បាន​ទិដ្ឋភាព​ដ៏​កម្រ​ជួបប្រទះ​នេះ ឲ្យ​ដឹងថា នេះ​ជាហេតុ​ការណ៍​ដ៏​មិនគួរ​ឲ្យ​ជឿ​មួយ ពេលដែល​សត្វ​២​ប្រភេទ​នេះ អាច​ស្និទ្ធស្នាល​ជាមួយគ្នា​ដល់​ថ្នាក់​នេះ ។​

​ក្នុង​រយៈពេល ១០ ថ្ងៃ Lassi ជំនាញការ​ថតរូប​ជនជាតិ​ហ្វាំ​ង​ឡង់ បាន​សង្កេត និង​ថត​យក​រូបភាព​ដ៏​កម្រ ជួប​ក្នុង​ធម្មជាតិ​ពេល «​នាង​» ឆ្កែចចក​ដ៏​ស្រស់ស្អាត​មួយ​ប្រកៀកប្រកើយ​មិន​ឃ្លាត​ចេញពី «​បុរស​» សង្ហា​ខ្លាឃ្មុំ​ប្រផេះ ។ ពួកវា​នៅក្បែរ​គ្នា​រាល់ថ្ងៃ​ពី​ម៉ោង ៨ យប់ រហូតដល់​ម៉ោង ៤ ទៀបភ្លឺ ។​

​ខ្លាឃ្មុំ និង​ឆ្កែចចក សុទ្ធតែជា​សត្វ​កាច​សាហាវ​ក្នុង​ធម្មជាតិ​, ស្មានថា​ពុំ​អាច «​រួមរស់​ក្រោម​មេឃ​តែ​១» នោះ​មិន​និ​យ​យា​ដល់​ការស្និទ្ធស្នាល​នឹង​គ្នា​ដល់​ថ្នាក់​នេះ ។ ពុំ​ដឹងថា​វា​ទាំង​២​មកពីណា តែ​រូបភាព​ផ្អែមល្ហែម​បង្ហាញថា ពួកវា​មាន​ពេលវេលា​សប្បាយរីករាយ និង​សុភមង្គល​នៅក្បែរ​គ្នា ។​

«​គ្មាន​នរណា​បកស្រាយ​បាន​ថា ហេតុអ្វី​ខ្លាឃ្មុំ និង​ឆ្កែចចក បែរជា​អាច​ក្លាយជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​ដូច្នេះ​» Lassi ឲ្យ​ដឹង ។ «​ខ្ញុំ​បាត់​ទុក​ថា ពួកវា​សុទ្ធតែ​ឯកោ និង​នៅ​ក្មេងខ្ចី​» ។​

​ជូន​កាល​ខ្លាឃ្មុំ​ទៅរក​ចំណី​យកមក​ឲ្យ​ឆ្កែចចក​, ជូន​កាល​ទៀត​ផ្កែ​ចចក​ពាំ​សាច់​ស្រ​ស់មក​ចែករំលែក​ជាមួយ​ខ្លាឃ្មុំ ។​

​ពួកវា​តែង​រត់​ប្រលែង​គ្នា​លេង​ពេញ​ព្រៃ រហូតដល់​ហត់​រៀងៗ​ខ្លួន​ទើប​ឈប់​នាំគ្នា​ឈរ​សម្លឹងមើល​ទេសភាព​ហាត់​ដូច​ពេញចិត្ត នឹង​ជីវិត​ដ៏​ស្ងប់ស្ងាត់​នៅក្បែរ​គ្នា ៕​