​វិទ្យាសាស្ត្រ​អភិវឌ្ឍ​ខ្លាំងក្លា​ណាស់ ប៉ុន្តែ ក្នុង​ពិភពលោក​ដ៏​ធំ​ល្វឹងល្វើយ​នេះ ពុំមែន​ថា​អ្វីៗ ក៏​អាច​ដឹងបាន​ទាំងអស់​នោះទេ ។​

​តាម​តំបន់​នីមួយៗ មាន​ប្រភេទ​សត្វ​ចម្លែក ហើយ​ខ្លះ​យើង​ពុំ​ស្គាល់ ។ ក្នុង​ក្របខ័ណ្ឌ​អត្ថបទ​នេះ ចង់​ប្រាប់​ប្រិយមិត្ត​ពី​ប្រភេទ​សត្វ​ម្យ៉ាង រស់​នៅតាម​ក្រហែង​ថ្ម នៅ​តំបន់​ឆ្នេរសមុទ្រ ហើយ​វា​ពិតជា​មានតម្លៃ​ខ្ពស់​គួរសម ។​

​ពី​ខាងក្រៅ សម្លឹង​មើលទៅ វា​ស្រដៀង​នឹង​បាតជើង​នាគ តែ​គេ​ច្រន​ហៅ​វា​ថា ខ្យង​ក្រ​ញំ​ឆ្កែ ។ ពួកលោក​ខាងលិច​និយម​វា​ណាស់ ហើយដោយ​រាងរៅ​ចម្លែក​ទើប​ពួកគេ​ហៅថា «​ជល​សមុទ្រ​មកពី​ឋាននរក​» ។​

​ខ្យង​ទាំងនេះ វា​មាន​ទំហំ​ធំ​ជាង​ម្រាមដៃ​បន្តិច ។ នៅ​អេស្បាញ និង​ព័រ​ទុយ​ហ្គា​ល់ វា​មានតម្លៃ​ថ្លៃ​ណាស់ ។ រីឯ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​វិញ ដោយសារ​គេ​ប្រមាញ់​វា «​ខ្ទេចខ្ទីរ​» ទើប​តម្លៃ​របស់​វា​កាន់តែ​ថ្លៃ ។​

​ខ្យង​នេះ​ថ្លៃ ព្រោះតែ​វា​មានតម្លៃ​បំប៉ន​ខ្ពស់ ព្រោះ​សម្បូរ​ទៅដោយ​អ៊ីយ៉ូត កាល់ស្យូម និង​ប្រូតេអ៊ីន ។​

​នៅ​អឺរ៉ុប វា​មានតម្លៃ ១០០ ដុល្លារ​/​គ​.​ក្រ ។ ប៉ុន្តែ ដោយសារ​ការកែច្នៃ​វា​ជា​អាហារ «​លំបាក​» ទើប គេ​ច្រើន​ទៅ​ពិសារ​នៅតាម​ហាង ។​

​កុំ​ភ្លេច​ណា៎​! បើ​ប្រិយមិត្ត​ដឹង​នោះ កត់សម្គាល់​ទីតាំង ព្រោះ​វា​អាច​នាំ​ទ្រព្យ​ដល់​អ្នក​គួរសម​ដែរ ៕