មានការ​ភ្ញាក់ផ្អើល​ដ៏​ហួសចិត្ត​មួយ កាលពីពេល​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ដោយ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ ត្រូវបាន​ចោទប្រកាន់​លួច​យក​ទូរស័ព្ទ​ប្អូនប្រុស​របស់​នារី​ម្នាក់ទៀត ហើយ​នាង​អត់ទ្រាំ​ពុំបាន​ក៏​សរសេរ​រឿងរ៉ាវ​នេះ បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក​រួមជាមួយ​រូប Profile រូបថតរបស់នាង (ចោរ) ដើម្បី​ឲ្យ​បងប្អូន​នៅលើ​បណ្តាញ​សង្គម​បានដឹង ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Dy Zer រឿងរ៉ាវ​នេះ​ត្រូវបាន​សរសេរ ដោយ​ភ្ជាប់​ជាមួយ​រូបថត​នារី​ត្រូវ​ចោទប្រកាន់​ដូចខាងក្រោម​៖

«​ព្រមអោយ​phone ប្អូនប្រុស​ញុំ​វិញ​អត់​ញុំ​សួ​ជា​លេ​ី​ក​ចុងក្រោយ​បេ​ី​មិន​ព្រមអោយ​វិញ​ទេ​ចាំ​ញុំ​លេង​អោយ​យេ​ី​ង​មេ​ី​ល 🙂🙂
​បងប្អូន​គិត​មេ​ី​លវា​ខ្លួន​ជា​ស្រី​ទេ​តែ​លួច​សាហាវ​លួច I phone 6 បោះ​ប្អូន​ញុំ​ហើយ​ថា​អត់​ទៀ ត​ពេល​ប្អូន​ញុំ​ដឹង​រឿង​អស់​ប្អូន​ញុំ​
​ក៏បាន​call​ទៅប្រាប់​វា​ថា​ញា​ញុំ​ដឹង​រឿង​អស់ហើយ​យើង​សង​phone​ញំ​ុ​វិញ​មកហើយ​វា​ប្រាប់​វិញ​ថា​វា​យកទៅលក់​ទៅ​ជួ​ក​ម៉ា​អស់ហើយ​😡
​ពេល​យាយ​phone ហើយ​វា block លេខ​និង​facebook បោះ​ប្អូន​ញំ​ុ​ទាំងអស់​ម៉​ង 😏
​បង​ប្អូ​មេ​ី​ល​មុខ​អោយ​ហើយ​ទៅ​និង​ធ្វើ​សុ​ី​phone គេ​😡😡
​បងប្អូន​ជួយ share​ផង អោយ​វា​យក​phone​បង​សង​វិញ​បើ​មិន​ចឹ​ង​ទេ​ទៅរក​ដល់ផ្ទះ​ហើយ​😡»