​ក្រោយពី​បាន​ឡើង​បង្ហាញ​សមត្ថភាព​តាមរយៈ​ទឹកដម​សម្លេង​ដ៏​ពិ​រោះ​រណ្តំ​ចិត្ត នៅ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដោយមាន​ការជួយជ្រោមជ្រែង​ពី​លោក ចា រិទ្ធី កាលពីពេល​កន្លងមក​នេះ ឃើញថា ប្អូនប្រុស ធឿន បុរី បាន​ទទួលការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន ហើយបន្តឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍ដទៃទៀត ជាមួយប្រជាប្រិយភាពគួរឲ្យច្រណែន ដែលរហូត​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ថើប​ពី​ពិធីការនី​ស្រស់ៗ​ស្អាត​ទៀតផងនោះ ។

Loading...

​ត្រឡប់​ការងារ​មនុស្សធម៌​វិញ ក្រោយ​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​លោក ចា រិទ្ធី ទៅលើ​អ្វី​ផ្សេងៗ​នោះ ឥឡូវនេះ ប្អូនប្រុស ធឿន បុរី ត្រូវបាន​លោក​ឧកញ៉ា ស្រី ចាន់ថន ពេញចិត្ត​អនុញ្ញាត​ឲ្យ​ប្អូន និង​ឪពុក​ចូលជួប​សំ​ណះណា​ល​គ្នា​លេង​…. ។ ក្នុងជំនួប​នោះ​ផងដែរ រឿង​សំខាន់​ដែល​លោក​ឧកញ៉ា ស្រី ចាន់ថន ចង់​ជួយ​ជំហាន​ដំបូង គឺ​ព្យាបាល​ជំងឺ​ពង​កោ​ក (​ទក​) របស់ បុរី ។ ហើយ​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺ​លោក​ឧកញ៉ា ស្រី ចាន់ថន នឹង​សន្យា​ជួយឧបត្ថម្ភ​ដល់​ប្អូន បុរី នូវ​អ្វីៗ​ផ្សេងៗ​ទៀតផង​ដែរ ។​

សូម​ទស្សនា​វីដេអូ​នៃ​ការជួប​សំណេះសំណាល​គ្នា​រវាង​ឧកញ៉ា ស្រី ចាន់ថន និង​ប្អូនប្រុស ធឿន បុរី ដូចខាងក្រោម​៖

————-
រឿងទាក់ទង៖ ៣បទរបស់ប្អូនប្រុស ធឿន បូរី នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ពិតជាពិរោះណាស់ ស្តាប់ហើយចង់ស្តាប់ទៀត!!

ក្រោយពីល្បីនៅលើបណ្តាញសង្គម ពីការបញ្ចេញសមត្ថភាពច្រៀងរបស់ខ្លួន ប្អូនប្រុស ធឿន បូរី បានធ្វើឲ្យលោក ចារិទ្ធី ចាប់អារម្មណ៍រហូតលោកបង្ហោះសារស្វែងរក ហើយចុងក្រោយបានរកឃើញ និងសន្យាឲ្យប្អូនឡើងច្រៀងនៅស្ថានិយ៍ទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍​ ។

នៅទីបំផុត ប្អូនប្រុស ធឿន បុរី ក៏បានឡើងបង្ហាញសមត្ថភាពទឹកដមសម្លេងដ៏អស្ចារ្យ នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ដូចការគ្រោងទុករបស់លោក ចា រិទ្ធី ។ តាមរយៈបទចម្រៀងពីបទ៖ «ស្ទឹងសែនប៉ារីស», «លាបាត់ដំបង» និង«កញ្ញាដកម៉ៃ» បូរី បានធ្វើឲ្យទស្សនិកជនទស្សនាផ្ទាល់ឡើង….បាស់រោមតែម្តង ព្រោះតែពុំនឹកស្មានថា ត្រឹមអាយុទើបតែ ១១ ឆ្នាំ សោះ ប្អូនប្រុសអាចច្រៀងបានយ៉ាងពិរោះ និងចេះសម្តែងទឹកមុខ ដាក់មនោសញ្ចេតនាតាមបទចម្រៀង និងព្រមទាំងកាយវិការប្រៀបដូចតារាអាជីពចាស់វស្សាទៀងផង ។

ទោះយ៉ាងណា មនុស្សជាច្រើនបានយល់ឃើញថា ប្អូនប្រុស ធឿន បូរី គឺជា «កែវ សារ៉ាត់» ចាប់ជាតិ ព្រោះតាមការសង្កេតឃើញពីទឹកដមសម្លេងត្រង់ (អឿន) និងកាយវិការរបស់គាត់ មានទំនោរទៅរកលោក កែវ សារ៉ាត់ តែម្តង ។

នេះចាត់ទុកជាពន្លកគ្រាប់ពេជ្រដ៏កម្រមួយ ដែលទើបត្រូវបានរកឃើញ និងមានសំណាង បានធ្វើជាតារាកិត្តិយសនៅប៉ុស្តិ៍ទូរទស្សន៍យ៉ាងឆាប់ជាលើកដំបូង ក្រោមការជួយជ្រោមជ្រែងពីលោក ចា រិទ្ធី ៕