ប្រិយមិត្តជាទីរាប់អាន! ខាងក្រោមនេះជាសំណួរកំសាន្ត សម្រាប់ប្រិយមិត្តសាកឆ្លើយទៅតាមអ្វីដែលការយល់ឃើញរបស់អ្នករៀងៗខ្លួន ហើយចម្លើយនៃសំណួរទាំង៩ ខាងក្រោមនេះ «ខ្មែរស្ថាបនា» នឹងជម្រាបជូននៅថ្ងៃស្អែក (26, sep 2017) ។

១- រៀងរាល់​ពេលព្រឹក អ្នកធ្វើ​អ្វី​មុនគេ ?

Loading...
២- អ្វី​ទៅ​ដែល​ដៃ​ឆ្វេង​កាន់​បាន តែ​ដៃស្តាំ​បែរជា​កាន់​ពុំបាន ?
៣- ប្រសិន​ភ្លៀង​ធ្លាក់​វេលា​ម៉ោង ០០ និង​០០ នាទី តើ ៧២ ម៉ោង​ក្រោយ មេឃ​បើក​ថ្ងៃ​ទេ​?
៤- កែវ​មួយ​មានទឹក​ពេញ តើ​ធ្វើ​បែបណា ដើម្បី​យក​ទឹក​នៅ​បាត​កែវ​ចេញ​មុន ដោយ​ពុំ​ធ្វើ​ឲ្យ​ទឹក​កំពប់​?
៥- អ្នកចូលរួម​រត់ប្រណាំង ប្រសិន​ពេល​ជិត​ដល់ទី អ្នក​វ៉ា​ផុត​មនុស្ស​ទី​២ តើ​អ្នក​បាន​លេខ​ប៉ុន្មាន​?
៦- ផ្លែ​ប៉ោម​១​ចំហៀង វា​ដូចនឹង​អ្វី​ទៅ​?
៧- ពេល​សួនសត្វ​រង​អគ្គីភ័យ តើ​អ្វីដែល​រត់លឿន ហើយ​ចេញ​ដំបូង​គេ​?
៨- ទា​២ ដើរ​មុខ​ទា​២​ទៀត ហើយ​ទា​២​ដើរ​ក្រោយ​ទា​២​ទៀត ហើយ​ទា​២​ដើរ​កណ្តាល​ទា​២​ទៀត ។ សួរថាៈ មាន​ទា​ប៉ុន្មាន​?
៩- រឿង​អ្វីដែល​មានតែ​ដំរី​ធ្វើបាន​ប៉ុណ្ណោះ រី​សត្វ​ដទៃ​ពុំ​អាចធ្វើ​បាន​?