​រយៈពេល​ច្រើន​ឆ្នាំមុន នៅ​វ័យ​កុមារ លោក Kurtna Matasjarv ជនជាតិ​រុស្ស៊ី​បាន​ដើរលេង​ក្នុងព្រៃ​អម​មាត់​ស្ទឹង ក៏​ប្រទះឃើញ​ដាន​ចម្លែក​មួយ​ដូច​ច្រវាក់​កង់រថក្រោះ​បន្សល់ទុក ហើយ​ពេល​តាម​មើលឃើញ​ដាន​នេះ បាន​បាត់​ត្រឹម​មាត់បឹង ។ ២​ខែក្រោយ គាត់​តែង​មក​មើល​ជាប់​ជានិច្ច តែត្រឹម​ឃើញ​ពពុះទឹក​ប៉ុណ្ណោះ ។​

Loading...

​ធ្មេច​បើកៗ ៥០ ឆ្នាំ កន្លងផុតទៅ កុមារា​គ្រានោះ​ក្លាយ​ជាម​បុរស​ចំណាស់​ម្នាក់ គាត់​ក៏​នឹកឃើញ​រឿង​ដើម ។ ទ្រាំ​ពុំបាន​ក៏​យក​រឿងនេះ​ទៅ​និទាន​ប្រាប់​អ្នករស់នៅ​ក្បែរ​តំបន់​នោះ ។ បន្ទាប់ពី​បញ្ចុះបញ្ចូល ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ តំណាល​បកអាក្រាត «​អាថ៌កំបាំង​» នេះ ។​


Kurtna Matasjarv អះអាងថា មាន​វត្ថុ​ចម្លែក​នៅ​មាត់បឹង​នោះ ។​


​លោក​បញ្ចុះបញ្ចូល​បាន​មនុស្ស​ច្រើន​គាំទ្រ រុករក​អាថ៌កំបាំង​ខាងលើ ។​


​មនុស្ស​ជាច្រើន​បានធ្វើ​ការរុករក​ក្នុង​ជម្រៅ​ទឹក ៧ ម៉ែត្រ និង​បុក​ទម្លុះ​រក​ក្រោម​បាត​បឹង ៣ ម៉ែត្រ ទៀត ។ ១​ម៉ោង​ចុងក្រោយ បាន​រកឃើញថា​ជា​…..​រថក្រោះ T34 ។​


​រថក្រោះ​នេះ​បាន​យកមក​ពន្លិច​ចោល​នៅ​បាត​បឹង ក្រោយពេល​អាល្លឺម៉ង់​ចាញ់​សង្គ្រាមលោកលើកទី​២ ។​


​ទោះបី​ពោរពេញ​ដោយ​ភក់ល្បាប់ តែ​មើលទៅ វា​ហាក់ដូចជា​នៅ​ថ្មី ។​


​ពេល​យក​ដល់​គោក ទើប​ដឹងថា ជា​រថក្រោះ​ផលិត​ដោយ​អាល្លឺម៉ង់ តែ​គេ​កំពុង​ស្រាវជ្រាវ​ពី​មូល​ហេតុដែល​នាំយកមក​ពន្លិច​ចោល​ទីនេះ ។​


​ប្រការ​ស្មាន​ពុំ​ដល់ ក្រោយ​លាង​សម្អាត​បញ្ចូល​ប្រេងឥន្ធនៈ ភ្លើង​អាគុយ រួច​បញ្ឆេះ ស្រាប់តែ​ម៉ាស៊ីន​វា​ដំណើរការ​ឡើងវិញ​បាន ។​

Clip: ប្រតិបត្តិការ​អូស​យក​រថក្រោះ​ពី​បាត​បឹង​

—————-

រឿងគួរឲ្យចម្លែក៖ ​ដើរ​ស្ទួ​ច​ត្រី​តាម​មាត់ទន្លេ ស្រាប់តែ​ប្រទះឃើញ «​របស់​ចម្លែក​» យក​ដង​ស​ន្ទួ​ច​ទៅ​ឆ្កឹះ មានអី​….​ឡើង​លោះ​ព្រលឹង​!

​បុរស​ម្នាក់​កំពុង​ដើរ​ស្ទួ​ច​ត្រី​តាម​មាត់ទន្លេ ស្រាប់តែ​ប្រទះ «​គល់ឈើ​» មួយ ដែល​ប្រហែលៗ​នឹង​ត្រី ។ គាត់​យក​ដង​ស​ន្ទួ​ច>​ទៅ​ឆ្កឹះ​មើល ស្រាប់តែ​វា​ផ្ទុះ​វឹង​ចូល​ទន្លេ​បាត់ ។​ ​ពិតជា​នឹកស្មាន​ពុំ​ដល់​ថា នោះ​គឺជា​សភាវៈរ​ស់សោះ ។​

​គាត់​នឹង​មិត្តភក្តិ​ពេលនោះ​កំពុង​ស្ទួ​ច​ត្រី​នៅ​ឆ្នេរទន្លេ ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន ។ ហើយក៏​ប្រទះ​សភាវៈ​មួយ​មាន​រាងរៅ​ដូច​ត្រី តែ​ក្បាល​របស់​វា​ពិតជា​ចម្លែក ។​

​គាត់​ក៏​ហៅ​មិត្តភក្តិ​របស់ខ្លួន​មក​ថត​ទិដ្ឋភាព​ដ៏​កម្រ​នេះ ។ គាត់​ពុំ​ហ៊ាន​នៅក្បែរ​ទេ ដោយ​យក​ដង​ស​ន្ទួ​ច​ទៅ​ឆ្កឹះ​វា ។​

​គាត់​ស្ទើរ​លោះ​ព្រលឹង ពេលដែល​ចុង​ដង​ស​ន្ទួ​ច​ពើបប្រទះ​វា ស្រាប់តែ​វា​គ្រលាស់​ខ្លួន​មុជ​ចូល​ទឹក​បាត់ ។​

​តាម​រូបភាព អ្នកខ្លះ​ថា​ជា​ក្រពើ ។ វា​មានមុខមាត់​គួរ​ឲ្យ​ខ្លាច និង​ឆ្មេ​ញ​ចម្លែក​គ្មាន​២ ។ ខ្លះ​ទៀតថា ជា​ត្រី​រង​ការប្រែប្រួល​ហ្សែ​ន ព្រោះ​រង​វិទ្យុសកម្ម ។​

​ក្រោយមក តាមរយៈ​អ្នកជំនាញការ ទើប​គេ​ដឹងថា វា​ជា​ត្រី​ឆ្មេ​ញ​ចំ​ពើ​ស ៕