​ប្រភពពី​សារព័ត៌មាន​រុស្ស៊ី Pravda.ru ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ប្រទេស Iceland កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងច្រើន ក្នុង​បញ្ហា​បាត់បង់​តុល្យភាព «​ភេទ​» ខណៈដែល​នារីៗ​មាន​ច្រើនពេក​ប្រៀប​នឹង​បុរស ។ ដូច្នេះ​ឯង រដ្ឋាភិបាល​ប្រទេស​នេះ បានលើកឡើង​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​ទាក់ទាញ​បុរសៗ​មកកាន់ Iceland ហើយ​ក្លាយជា​ពលរដ្ឋ​នៃ​ប្រទេស​នេះ ។​

​នៅ Iceland ចំនួន​ពលរដ្ឋ​ភេទ​ស្រី​បច្ចុប្បន្ន មាន​ចំនួន​ទ្វេដង ប្រៀប​នឹង​បុរស ។ ដើម្បី​បញ្ជៀ​ស​បី​ការដែល Iceland ក្លាយជា «​អាណាចក្រ​ស្រីៗ​» ដូច​ក្នុង​រឿងព្រេង​និទាន រដ្ឋាភិបាល​ប្រទេស​នេះ បានសម្រេច​ចិត្ត​បើកទូលាយ​កម្មវិធី «​អារ​ហ័​ណ​កម្ម​» បុរសៗ​ពី​បរទេស ។​

​ជាក់ស្តែង​គឺ បុរស​ប្រទេស​ណាក៏ដោយ ដែល​មក​រស់នៅ ហើយ​រៀបការ​ជាមួយ​ពលរដ្ឋ​ស្រី​នៃ​ប្រទេស​នេះ នឹង​ទទួលបាន​កាដូ ៥០០០ អឺរ៉ូ ។​

​ព្រមជាមួយ​នោះ នឹង​ទទួលបាន​ការបញ្ចូល​ស​ញ្ជា​តិ Iceland ភ្លាម និង​រៀបចំ​ឲ្យ​មាន​កិច្ចការ​មួយ​សមស្រប​នឹង​សមត្ថភាព ដើម្បី​ចិញ្ចឹម​គ្រួសារ ។ លើសពីនេះ​ទៀត​នោះ ប្រសិន​បុរស​នោះ​មានបំណង​ប្រាថ្នា​ស្នើសុំ ក៏​រដ្ឋអំណាច​នឹង​ជំនួយ​រៀបចំ​មង្គលការ​ដ៏​អធិកអធម​មួយ​ជូន​ទៀតផង ៕​