​និយាយ​ដល់​ការធ្វើ​ឲ្យ​សម្លៀកបំពាក់​ពណ៌​ស​ភ្លឺ យើងទាំងអស់គ្នា​តែង​គិត​ភ្លាម​ដល់​ទឹក​ថ្នាំ​ជម្រះ ។ ប៉ុន្តែ នោះ​ពុំមែន​ជា​វិធី​តែមួយគត់​ជួយ​អ្នក​កម្ចាត់​ស្នាម​កខ្វក់​លើ​ខោអាវ ។ ខាងក្រោម​នេះ ជា​វិធី​ងាយៗ​ជាមួយនឹង​វត្ថុធាតុដើម​ស្រួល​រក​, មិន​បង្ក​គ្រោះថ្នាក់​ឲ្យ​ស្បែក តែ​ប្រសិទ្ធ​ភាពមិន​ចាញ់​ទឹក​ថ្នាំ​ជម្រះ​ឡើយ ។​

. ប្រើ Baking Soda

Loading...


​ប្រើ​ម្សៅ Baking Soda ៤ ស្លាបព្រា លាយ​ជាមួយ​ទឹក ១/៤ ក្លាំ​, បន្ទាប់មក​ប្រើ​ច្រាស ឬ ជក់ លាប​ជញ្ជាំង​ជ្រលក់​ក្នុង​ល្បាយ​នេះ រួច​បោស​លើ​ខោអាវ ។ ទុក​ប្រមាណ ៤៥ ទៅ ៦០ នាទី ដើម្បី​ឲ្យ​ម្សៅ Baking Soda ជ្រាបចូល​ជ្រៅ​ទៅ​ស្រទាប់​ខាងក្នុង ។ បន្តម​កទៀត បោក​ជាមួយ​ទឹកស្អាត ។​

. ទឹកខ្មេះ​ស និង​អំបិល​


​លាយ​ទឹកខ្មេះ​សុទ្ធ ៣ ស្លាបព្រា​កាហ្វេ ជាមួយ​អំបិល ២ ស្លា​ព្រា​កាហ្វេ​ទៅក្នុង​ក្លាំ​ទឹក បន្ទាប់មក​ដាក់​សម្លៀក​បំពាក់​ចូល​ត្រាំ​កូរ​ឲ្យ​សព្វ​ប្រមាណ ២០ ទៅ ៣០ នាទី ។ ចុងក្រោយ យកទៅ​បោក​ជាមួយ​ទឹក ។​

. ប្រើ​ឃ្លោក​


​កាត់​ឃ្លោក​ជា​សរសៃៗ រួច​ចិញ្ច្រាំ​ឲ្យ​ល្អិត ។ យក​កន្សែង​តូច​មួយ​ដាក់​ឃ្លោក​ចិញ្ច្រាំ​ចូល​ខ្ចប់​ឲ្យ​ជិត រួច​ច្របាច់​ឲ្យ​ខ្លាំង​យក​ទឹក ។ លាបទឹក​ឃ្លោក​ទៅលើ​កន្លែង​មាន​ស្នាម​កខ្វក់​រឹងក្បាល​ដូចជា​កអាវ​, ក្លៀក​….. នៅសល់​ប៉ុន្មាន​ស្រោច​ទៅលើ​ខោអាវ​ទាំងមូល ។ ប្រមាណ ២០ នាទី ក្រោយ អ្នកយក​អាវ​នេះ​ទៅ​បោក​ធម្មតា​, ធានាថា​ស្លាម​ប្រឡាក់​នឹង​បាត់អស់​រលីង ។​

. ខ្ញី និង​អំបិល​


​ដាក់​អំបិល ៣ ទៅ ៤ ស្លាបព្រា ក្នុង​ក្លាំ​ថែម​ទឹក​បន្តិច រួច​ដាក់​ខោអាវ​ចូល​ត្រាំ​ប្រមាណ ១៥ ទៅ ២០ នាទី ។ យក​ខ្ញី ៣ ទៅ ៥ មើម កោស​សំបក​ចេញ បន្ទាប់មក បុក​ច្របាច់​យក​ទឹក​លាប​លើ​ស្នាម​ប្រឡាក់​លឿង ។ យក​ច្រាស​ដុស​រហូត​ទទួលបាន​លទ្ធផល​ដូច​ចិត្ត ។ ចុងក្រោយ​បោក​ជាមួយ​សាប៊ូ​ដូច​ធម្មតា ។​

. ក្រូចឆ្មារ និង​ថ្នាំ​ដុស​ឆ្មេ​ញ​


​ច្របាច់​ក្រូចឆ្មារ ២ ផ្លែ យក​ទឹក​ស្រោច ជុំវិញ​ស្លាម​ប្រឡាក់ ។ បន្ទាប់មក លាបថ្នាំ​ដុស​ឆ្មេ​ញ​ផ្ទាល់​លើ​កន្លែង​ប្រឡាក់ និង​ប្រើ​ច្រាស​ដុស​ឆ្មេ​ញ​ដុស​រហូត​ដល់ពេល​ស្អាត​ទាំងស្រុង ។ ចូរ​បោក​សម្លៀកបំពាក់​ដូច​ធម្មតា ៕