​តារា​សម្តែង​ស្រី​កំពុងមាន​ទីផ្សារ​ក្នុង​សិល្បៈ ដួង ម៉ា​និច្ច បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក រួម​នឹង​វីដេអូ​ខ្លី​មួយ​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេល​ថ្មីៗ​នេះ អ្វីដែល​បង្កឱ្យមាន​ការ​ចាប់អារម្មណ៍​នោះ​គឺ​ក្នុង​វីដេអូ​ដែល​តារា​សម្តែង ដួង ម៉ា​និច្ច បង្ហោះ​គឺមាន​វត្តមាន​បុរស​ប្លែក​មុខ​មុខ​ម្នាក់​ចូលរួម​ផងដែរ ដែល​សកម្មភាព​ហាក់​ស្និទ្ធស្នាល​ប្លែក​ខុសធម្មតា ។​

​ក្នុង​វីដេអូ​នោះ តារា​សម្តែង​ស្រី ដួង ម៉ា​និច្ច បានបង្ហាញ​កាយវិការ​ធ្វើឱ្យ​មហាជន​សង្ស័យ​ជាខ្លាំង ដោយ​ឆ្ងល់​ថា​បុរស​ប្លែក​មុខ​ក្នុង​វីដេអូ​នោះ​ជា​នរណា បានជា​ដល់​ថ្នាក់​តារា​សម្តែង​ស្រី​រូបនេះ​លេង​ស្និទ្ធស្នាល​ខ្លាំង​បែបនេះ ។ ក្នុង​វីដេអូ​នោះ ដួង ម៉ា​និច្ច ថែមទាំង​បាន​និយាយ និង ប្រើ​កាយវិការ​ឱប​កៀកកើយ​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​ជាមួយ​បុរស​រូបនោះ​យ៉ាង​បើកចំហ​ដោយ​មិន​ខ្លាច​មាត់​ញាតិ​ឡើយ ។ នៅ​ពីក្រោម​រូបភាព និង វីដេអូ​នោះដែរ​មហាជន​អ្នកគាំទ្រ​ខ្លះ​បាន​ចោទសួរ​ដល់​តារា​សម្តែង ដួង ម៉ា​និច្ច ថា​បុរស​ប្លែក​មុខ​ម្នាក់​នោះ​ជា​នរណា ឬ មួយ​នោះ​ត្រឹម​ជា​សកម្មភាព​ក្នុងការ​សម្តែង​របស់ ដួង ម៉ា​និច្ច ទៀតផង ។​

​ទោះយ៉ាងណា​កាយវិការ​ដែល​ធ្វើឱ្យ​មហាជន​ងឿងឆ្ងល់ ត្រូវបាន​តារា​សម្តែង​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង ដួង ម៉ា​និច្ច បាន​បង្ហើប​ថា នោះ​គ្រាន់តែ​ជា​សកម្មភាព​របស់​នាង​ក្នុង​ការសម្តែង​តែប៉ុណ្ណោះ ដោយ​តារា​សម្តែង​រូបនេះ ថែមទាំង​បាន​សរសេរ​សារ​បង្ហោះ​ជា​ផ្លូវការ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​សម្លឹងមើល​អោយ​ឆ្ងាយ ដើម្បី​អនាគត​… រីករាយ​ដំណើរ​កម្សាន្ត​ថ្ងៃ​ចុង​សប្តាហ៍​ណា៎​មិត្ត​ទាំងអស់គ្នា តេ​ី​មិត្ត​ភិ​ក្ក​ទាំងអស់គ្នា​ពេញចិត្ត​នឹង​អ្វី​គ្រប់យ៉ាង​ដែល​ខ្លួនឯង​មាន​ឬ​នៅ ថ្ងែ​នេះ​ខ្ញុំ​មានការ​ងារ​ថ្មី​មួយទៀត​ហេ​ី​យ susuDoungmanich…!!!!​បើ​អ្នក​ទាំងអស់គ្នា​ចង់ដឹង​ចាំមើល​ទាំងអស់គ្នា​ណា​» ។​

​ចង់ដឹងថា​តារា​សម្តែង ដួង ម៉ា​និច្ច លេង​ស្និទ្ធស្នាល​នឹង​បុរស​ម្នាក់​នោះ​ខ្លាំង​កម្រិតណា សូម​ទស្សនា​វីដេអូ ៕