​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​សារ​ទូន្មាន​មួយ ផ្ញើជូន​អ្នកបើកបរ​រថយន្ត​ទាំងឡាយ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ខណៈពេល​ធ្វើដំណើរ​នៅពេល​យប់ ឬ ស្ថិតនៅត្រង់​តំបន់​ស្ងាត់​ដាច់ស្រយាល ពី​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក «​កំពង់សោម ដួងចិត្ត​» ដែល​បាន​បង្ហោះ​សារ​នេះ​ឡើង Facebook នាពេល​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។​

​ក្នុង​ទូន្មាន​សារ​នេះ ម្ចាស់​ផេ​ក​ខាងលើ​បាន​សរសេរ (​បើទោះជា​រូបថត​ភ្ចា​ប់​ជាមួយ​ពុំ​ត្រូវ​នឹង​ខ្លឹមសារ​) ឲ្យ​ដឹងថា​៖

«កំពុងបើកឡានតាមផ្លូវពេលយប់ ប្រសិនបើមានគេគប់ស៊ុតមាន់ទាមកលើកញ្ចក់បាំងការពារខាងមុខ សុំកុំឈប់ឡានដម្បីត្រួតពិនិត្យអីឡើយ ក៏កុំបញ្ជាប្រើប្រដាប់ជូតកញ្ចក់នងកុំចុចបាញ់ទឹកលើកញ្ចក់ដែរ ព្រោះទឹកនិងស៊ុតធ្វើឲ្យកញ្ចក់ស្រអាប់មើលមិនឃើញដល់ទៅ92,5% ហើយយើងត្រូវបង្ខំចិត្តឈប់តាមដងផ្លូវ ហើយយើងនិងក្លាយជាអ្នករងគ្រោះរបស់ពួកឩក្រិដ្ដជន នេះជាវិធីថ្មីរបស់ពួកក្រុមចោរ ដូច្នេះសូមមេត្តាចែកបញ្ជូនបន្តទៅមិត្តភក្តិនិងញាតិសន្តានផង ជាពិសេសកុំរក្សាទុកតែខ្លួនឯង ចូរចែកបញ្ជូនទៅអ្នកផ្សេងផង សូមអរគុណ។»

————-
អានបន្ត៖ ​បុរស​ឥ​ណ្ឌ​នេ​ស៊ី​ប្រយុទ្ធស្លាប់រស់​ជាមួយ​ថ្លាន់ពាំង​ផ្លូវ​ដ៏​ធំ​សម្បើម​​ប្រវែង ៧ ម៉ែត្រ លទ្ធផល​​ចុង​ក្រោយ​ពិត​ជា​ពុំ​នឹក​ស្មាន​….

​ថ្លាន់​ដ៏​ធំ​ប្រវែង ៧,៨ ម៉ែត្រ បាន «​បរាជ័យ​» ក្នុង​ឆាកប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​បុរស​ឥណ្ឌូនេស៊ី​ម្នាក់ ឥឡូវនេះ ក្លាយជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នោះ បាត់ទៅហើយ ។​

​តាម BBC បុរស​ឈ្មោះ Robert Nababan បាន​ប្រទះ​នឹង​ថ្លាន់​ដ៏​ធំ​ប្រវែង ៧,៨ ម៉ែត្រ ដែល​ពាំង​ផ្លូវ​ពេល​គាត់​ប្រ​ឡប់​មកពី​ធ្វើការ​ឲ្យ​កសិដ្ឋាន​ដូងប្រេង​មួយ ។​

​គាត់​ពុំ​ប្រាប់​ពី​កន្លែង​ប្រទះឃើញ​នោះទេ គ្រាន់តែ​ប្រាប់ថា ថ្លាន់​នេះ​វា​សំដិល​ខ្លួន​ពាំង​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​ពុំ​អាច​ឆ្លងកាត់​បាន ។

Nababan ក៏​ប្រឹងប្រែង​ចាប់​វា តែ​ស្មាន​ពុំ​ដល់​ថា​ត្រូវ​ប្រតិកម្ម​តបត​យ៉ាង​ស្វិតស្វាញ ។ ប្រសិន​គ្មាន​ពលរដ្ឋ​ដទៃទៀត​មកជួយ ប្រហែល​លោក​បាត់បង់​ជីវិត​ក៏​ថា​បាន ព្រោះ​វា​បាន​ខាំ ហើយ​រុំ​ខ្លួន​លោក​ជាប់ ។​

​បុរស​វ័យ ៣៧ ឆ្នាំនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយ​របួស​ធ្ងន់ធ្ងរ ។ ប៉ុន្តែ ពស់ថ្លាន់​ពុំមាន​បំណង​បែបនេះ​ទេ ព្រោះ​វា​ត្រូវបាន​គេ​ទាញយក​ចូល​ភូមិ ។​

​ចុង​ថ្ងៃ​ដដែល គេ​ព្រលះ​សាច់​វា រួច​អាំង​ឆ្អើរ ចែកគ្នា​បរិភោគ​យ៉ាង​ឆ្ងាញ់​ពិសារ ។ ឈាម​របស់​ថ្លាន់​ត្រូវបាន​គេ​យក​ទុក​ធ្វើ​ថ្នាំ ដោយសារ​ជឿថា វា​អាច​ជំនួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ ។​

​ឃើញបែបនេះ មេភូមិ​ឈ្មោះ Elinaryon បាន​ព្រមាន​ពុំ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ប្រថុយ​ដើរ​ចាប់​ថ្លាន់​ឲ្យ​សោះ ព្រោះ​មាន «​អ្នក​ប្រយុទ្ធ​» នឹង​ថ្លាន់​បាន​រងរបួស និង​អាច​ត្រូវកា​ត់ដៃ​ចោល​ផង ។​

​ប្រធានភូមិ​ដដែល​ប្រាប់ថា នៅ​តំបន់​នោះ គេ​ប្រទះឃើញ​ថ្លាន់​ធំៗ​ជា​ញឹកញាប់ ក្នុង​១​ឆ្នាំៗ​ដល់​ទៅ​ជាង ១០ ករណី ឯណោះ ៕