​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ភ្ញាក់ផ្អើល ខណៈ​បានទស្សនានូវ​វីដេអូ​ចែករំលែក​មួយ បង្ហាញ​ឲ្យ​ឃើញ​ប្រជា​នេសាទ​ជនជាតិ Hmong មួយក្រុម​ត្រេកអរ​ជា​ពន់ពេក បន្ទាប់ពី​ពួកគេ​នេសាទ​បាន​ត្រី​ឆ្លាំង​ដ៏​ធំ​សម្បើម​១​ក្បាល ពី​ក្នុង​ទឹកស្ទឹង ។ ដោយ​ត្រី​ឆ្លាំង​នេះ​ត្រូវបាន​គេ​ប៉ានស្មាន​មាន​ទម្ងន់​ជិត ១០០ គ​.​ក្រ ឯង​ណោះ ព្រោះថា​ពុំ​អាច​មនុស្សម្នា​ក់លើ​កវា​រួច​ឡើយ ដោយ​តម្រូវ​ឲ្យ​មនុស្ស​២​នាក់​សែង​វា​ទៅកាន់​…. រថយន្ត ​ឡើង​ញាក់​ស្មា​ទទ្រើក​តែម្តង ។​

​ជាការ​ពិតណាស់ កន្លងៗ​មក យើង​គ្រប់គ្នា​ធ្លាប់តែ​បានឃើញ​ត្រី​ចម្លែក​ធំៗ​ត្រូវបាន​នេសាទ​ពី​ក្នុង​ទឹកសមុទ្រ​ឯ​ស្រុក​គេ ប៉ុន្តែ ត្រី​ដ៏​ធំ​សម្បើម ជាពិសេស​ប្រភេទ​ត្រី​ឆ្លាំង​បែបនេះ នៅក្នុង​បឹង​ទន្លេ​ទឹកសាប​ពិតជា​កម្រ​ណាស់ ។

ទស្សនា​វីដេអូ​ជាក់ស្តែង​ខាងក្រោម​៖

————-
អានបន្ត៖ ​បុរស​ឥ​ណ្ឌ​នេ​ស៊ី​ប្រយុទ្ធស្លាប់រស់​ជាមួយ​ថ្លាន់ពាំង​ផ្លូវ​ដ៏​ធំ​សម្បើម​​ប្រវែង ៧ ម៉ែត្រ លទ្ធផល​​ចុង​ក្រោយ​ពិត​ជា​ពុំ​នឹក​ស្មាន​…..

​ថ្លាន់​ដ៏​ធំ​ប្រវែង ៧,៨ ម៉ែត្រ បាន «​បរាជ័យ​» ក្នុង​ឆាកប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​បុរស​ឥណ្ឌូនេស៊ី​ម្នាក់ ឥឡូវនេះ ក្លាយជា​អាហារដ៏​ឆ្ងាញ់​ពិសារ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នោះ បាត់ទៅហើយ ។​

​តាម BBC បុរស​ឈ្មោះ Robert Nababan បាន​ប្រទះ​នឹង​ថ្លាន់​ដ៏​ធំ​ប្រវែង ៧,៨ ម៉ែត្រ ដែល​ពាំង​ផ្លូវ​ពេល​គាត់​ប្រ​ឡប់​មកពី​ធ្វើការ​ឲ្យ​កសិដ្ឋាន​ដូងប្រេង​មួយ ។​

​គាត់​ពុំ​ប្រាប់​ពី​កន្លែង​ប្រទះឃើញ​នោះទេ គ្រាន់តែ​ប្រាប់ថា ថ្លាន់​នេះ​វា​សំដិល​ខ្លួន​ពាំង​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​ពុំ​អាច​ឆ្លងកាត់​បាន ។

Nababan ក៏​ប្រឹងប្រែង​ចាប់​វា តែ​ស្មាន​ពុំ​ដល់​ថា​ត្រូវ​ប្រតិកម្ម​តបត​យ៉ាង​ស្វិតស្វាញ ។ ប្រសិន​គ្មាន​ពលរដ្ឋ​ដទៃទៀត​មកជួយ ប្រហែល​លោក​បាត់បង់​ជីវិត​ក៏​ថា​បាន ព្រោះ​វា​បាន​ខាំ ហើយ​រុំ​ខ្លួន​លោក​ជាប់ ។​

​បុរស​វ័យ ៣៧ ឆ្នាំនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយ​របួស​ធ្ងន់ធ្ងរ ។ ប៉ុន្តែ ពស់ថ្លាន់​ពុំមាន​បំណង​បែបនេះ​ទេ ព្រោះ​វា​ត្រូវបាន​គេ​ទាញយក​ចូល​ភូមិ ។​

​ចុង​ថ្ងៃ​ដដែល គេ​ព្រលះ​សាច់​វា រួច​អាំង​ឆ្អើរ ចែកគ្នា​បរិភោគ​យ៉ាង​ឆ្ងាញ់​ពិសារ ។ ឈាម​របស់​ថ្លាន់​ត្រូវបាន​គេ​យក​ទុក​ធ្វើ​ថ្នាំ ដោយសារ​ជឿថា វា​អាច​ជំនួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ ។​

​ឃើញបែបនេះ មេភូមិ​ឈ្មោះ Elinaryon បាន​ព្រមាន​ពុំ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ប្រថុយ​ដើរ​ចាប់​ថ្លាន់​ឲ្យ​សោះ ព្រោះ​មាន «​អ្នក​ប្រយុទ្ធ​» នឹង​ថ្លាន់​បាន​រងរបួស និង​អាច​ត្រូវកា​ត់ដៃ​ចោល​ផង ។​

​ប្រធានភូមិ​ដដែល​ប្រាប់ថា នៅ​តំបន់​នោះ គេ​ប្រទះឃើញ​ថ្លាន់​ធំៗ​ជា​ញឹកញាប់ ក្នុង​១​ឆ្នាំៗ​ដល់​ទៅ​ជាង ១០ ករណី ឯណោះ ៕