​កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ រុស្ស៊ី​បាន​បាញ់ប្រហារ​ផ្ទួនៗ ដោយ​ប្រើ​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ Kalibr ចូល​មូលដ្ឋាន​របស់​ពួក​ភេរវកម្ម IS ហើយ​បានធ្វើ​ឲ្យ​ពួកនេះ​រង​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ ។ តាមរយៈ​នោះ​ផងដែរ គឺ​រុស្ស៊ី​បាន​បញ្ជូន​សារ «​សកម្មភាព​» ម៉ឺងម៉ាត់​មួយ​ទៅកាន់​អាម​រិ​ក ក៏ដូចជា​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ។​

Loading...

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov ឲ្យ​ដឹងថា យោធា​ជើង​ទឹក​រុស្ស៊ី បាន​បាញ់​កាំជ្រួច Kalibr ១០ គ្រាប់ ពី​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ វាយប្រហារ​លើ​គោលដៅ​ពួក IS នៅ​ស៊ី​រី ដើម្បី​ជួយ​គាំទ្រ​ដល់​ការវាយលុក​របស់​កង​ទ័ព​ស៊ី​រី​នៅ … ។​

​នាវាមុជទឹក Veliky Novgorod និង Kolpino ចំណុះ​កង​នាវា​សមុទ្រ​ខ្មៅ ដែល​ចូលរួម​ជាមួយ​បណ្តុំ​ទ័ពជើងទឹក វាយលុក​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បាន​បាញ់​បង្ហោះ​ផ្ទួនៗ​កាំជ្រួច Kalibr លើ​គោលដៅ​ពួក IS នៅ​ខេត្ត Deir Ezzor ។​

​តាម​ឧ​ត្ត​ម​សេនីយ៍ Igor Konashenkov ស៊ើបការណ៍​ផ្លូវអាកាស​ស៊ី​រី បាន​រកឃើញ​គោលដៅ​សំខាន់ៗ​មួយចំនួន រួមមាន​៖ ទីបញ្ជាការ ឃ្លាំង​អាវុធ​គ្រាប់រំសេវ ភ​ព្ភ​ភាប​ច្ចេកទេស និង​អគារ​ស្តុក​រថក្រោះ​…. ។​

​ការប្រើប្រាស់ Kalibr នេះ​ដល់​ទៅ ១០ គ្រាប់ រុស្ស៊ី​មានបំណង​ផ្ញើរ​សារ​ព្រមាន​មួយ​ចំពោះ​អាមេរិក និង​សម្ព័ន្ធមិត្ត SDF របស់​ពួកគេ ។​

​កាំជ្រួច Kalibr វាយកម្ទេច​គោលដៅ IS នៅ​ស៊ី​រី ។​

​កាំជ្រួច​នេះ​មានតម្លៃ ៦,៥ លាន​ដុល្លារ ក្នុង​១​គ្រាប់ ពោលគឺ​ថ្លៃ​ជាង​កាំជ្រួច​ស្រដៀង​គ្នា​របស់​អាមេរិក Tomahuak ដែលមាន​តម្លៃ​ត្រឹម ១,២ លាន​ដុល្លារ ប៉ុណ្ណោះ ។ ការវាយប្រហារ​នេះ រុស្ស៊ី​ចាយ​អស់ ៦៥ លាន​ដុល្លារ ។​

​តាម​អ្នកជំនាញការ នោះ​រុស្ស៊ី​អាច​ចំណាយ​តិច បើ​ប្រើ​យន្តហោះ​ដើម្បី​កម្ទេច​គោលដៅ​ទាំងនេះ ។​

​ប៉ុន្តែ រុស្ស៊ី​ធ្វើបែបនេះ ដើម្បី​ព្រមាន​ក្រោយ​ចោទប្រកាន់​អាមេរិក និង SDF បាន​ជួយ​ដល់​ពួក IS ។​

​ការចោទប្រកាន់​នេះ ត្រូវបាន​អាមេរិក​បដិសេធចោល ។​

​ជាមួយ​ទ័ពអាកាស​ស៊ី​រី​ដ៏​ខ្លាំង គួបផ្សំ​នឹង​ការប្រើ​កាំជ្រួច​របស់​រុស្ស៊ី នោះ​កម្លាំង SDF ដែល​អាមេរិក​នៅ​ពីក្រោយ អាច​រង​ការ​កម្ចាត់​ចោល​ទាំងស្រុង ។​

​កាំជ្រួច Kalibr ត្រូវបាន NATO ហៅថា SS-N-30A ។​

​កាំជ្រួច Kalibr អាច​បំពាក់​ឲ្យ​នាវាមុជទឹក ។​

​កាំជ្រួច​នេះ​ប្រវែង ៨,៩ ម៉ែត្រ ក្បាល​គ្រាប់​ទម្ងន់ ៤៥០ គ​.​ក្រ ល្បឿន​កៀក Mach 0,8 (980 km/h) ហើយ​បាញ់​ក្នុង​រយៈ​ចម្ងាយ​ពី ១៥០០ ម៉ែត្រ ទៅ ២០០០ ម៉ែត្រ ។​

​វា​ត្រូវបាន​នាំ​ផ្លូវ​ដោយ​ផ្កាយរណប Gloness និង Radar ARGS-14E កំរិត​លម្អៀង​គោលដៅ តែ ៣ ម៉ែត្រ ប៉ុណ្ណោះ ។​

​និយាយ​រួម រុស្ស៊ី ប្រើ​កាំជ្រួច ១០ គ្រាប់ សំដៅ​បង្ហាញ​ពី​បំណង​របស់ខ្លួន គឺ​អាមេរិក និង SDF ត្រូវ​បញ្ឈប់​ការគាំទ្រ​ពួក IS ពីក្រោយ ៕