​ធ្មេច​បើកៗ កូនស្រី​តារា​សម្ដែង ភិន សុ​ដា​លី​ស មាន​អាយុ​មួយ​គ្រប់ ១ ខួប​បាត់ទៅហើយ ។ ក្នុងនោះ តារា​សម្ដែង​រូបនេះ ក៏បាន​រៀបរាប់​ពិធី​ខួបកំណើត​ឱ្យ​កូនស្រី​យ៉ាង​អធិកអធម ដោយមាន​ការអញ្ជើញ​អ្នកសិល្បៈ​ចូលរួម​យ៉ាងច្រើន​កុះករ ។​

​ដោយឡែក​រឿង​ដែល​ពិសេស នៅក្នុង​ពិសេស​គម្រប់​ខួប ១ ឆ្នាំ​របស់​នាង​តូច Katherina កូនស្រី​តែ​ម្នាក់​គត់​របស់ ភិន សុ​ដា​លី​ស ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​គេហដ្ឋាន​នាង​ផ្ទាល់​កាលពី​យប់​ថ្ងៃទី ០៦ ខែ តុលា ម្សិលមិញ​នេះ លោក អ៊ិន សុ​ភិន បាន​ជូន​កាដូ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ចៅស្រី​សំណព្វចិត្ត​ចំនួន ២ ម៉ឺន​ដុល្លារ​ឯណោះ ។​

​កាដូ​របស់​ម្ចាស់​ផលិតកម្ម​មហាហង្ស អ៊ិន សុ​ភិន ជូន​ដល់​ចៅស្រី​សម្លាញ់ បានធ្វើឱ្យ​អ្នកចូលរួម​កម្មវិធី​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្ដង ៕