​មនុស្ស​យើង​គ្រប់ៗ​គ្នា ប្រាកដណាស់ជឿថា​បាន​ធ្លាប់​ជួប និង​លាន់មាត់​វ៉ាវ​…​ចំពោះ​ទិដ្ឋភាព ឬ រូបភាព​ចម្លែក​ផ្សេងៗ ដែល​ត្រូវបាន​លេច​ចេញពី​ក្នុង​ផ្ទាំង​ពពក ។ ដែលប្រការនេះ បាននាំឲ្យគេនៅពេលសម្លឹងទៅកាន់ពពកម្តងៗ តែងចាប់ផ្តើមស្រមើលស្រមៃជាមួយផ្ទាំងពពក ក្រែងលោបានរូបភាពចម្លែកអ្វីមួយ ។

Image may contain: sky, cloud and outdoor

Loading...

យ៉ាងណាមិញ សំរាប់​រូបភាព​ថ្មី​មួយ​នេះ ដែលត្រូវបានគេថតជាប់ និង​បង្ហោះ​ឡើង​បណ្តាញ​សង្គម បង្ហាញ​ឲ្យឃើញ​រូប​ព្រះពុទ្ធ​ផុស​ចេញឡឹមៗពី​ក្នុង​ពពក អមនឹងមតិជជែក​ដេញដោល​យ៉ាង​ផុសផុល ជាមួយ​ការ​ចោទ​ជា​សំណួរ​ថា តើ​រឿងហេតុ​ស្ថិតនៅ​ពីក្រោយ​រូបភាព​ស្តែងៗ​នេះ «​​វា​ជាការ​ពិត ឬ គ្រាន់តែជាការស្រមើលស្រមៃមួយប៉ុណ្ណោះ?​» ។​

​តាម​ប្រិយមិត្ត​វិញ តើ​យល់ឃើញ​យ៉ាងណាដែរ !?

—————–

អានបន្ត៖ ចិត្តវិទូ «​អ​រូបិយ៍​» ម្នាក់​បាន​បង្កប់​កាមេរ៉ា​នៅមុខ​ទ្វា​ផ្ទះ ថ្ងៃមួយ​គាត់​ប្រទះឃើញ​ក្មេងស្រី​ក្នុង​រឿងនិទាន​….​បង្ហាញមុខ​

​ពពួក​ក្មេង​ភ្នែក​ខ្មៅ ពី​យូរ​មកហើយ​បានក្លាយ​ជា​រឿង​ច​ចាម​អារាម​គួរ​ឲ្យ​ខ្លាច ចំពោះ​ពលរដ្ឋ​អាមេរិក ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩០ មក​ម្លេះ ។ ទោះបី​ពុំមាន​សក្ខីកម្ម​បញ្ជាក់​ក្តី ក៏​វា​ជា​រឿង​តាម​លង​ពួកគេ​ជានិច្ច ។​

​ថ្មីៗ​នេះ ខ្សែ​វីដេអូ​មួយ​ថត​បាន​ក្មេងស្រី មាន​ភ្នែក​ខ្មៅ​ក្រិ​ប បាន​បញ្ឆេះ​រឿងនេះ​ឲ្យ​ក្តៅគគុក​សារជាថ្មី ។​

​ម្ចាស់ Clip ខាងលើ​ជា​ចិត្តវិទូ​ផ្នែក «​អរូបី​យ៍​» ម្នាក់ ហេតុនេះ គាត់​បាន​ចាប់​ដាក់​កាមេរ៉ា​មុខទ្វា​ផ្ទះ ដោយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​គាត់​នឹងមាន​ភស្តុតាង​ដើម្បី​ស្រាវជ្រាវ​អំពី​ពិភព «​ព្រលឹង​» ។​

​ស្រាប់តែ​នៅវេលា​មួយ​នោះ គាត់​បាន​ប្រទះឃើញ​ផ្ទួនៗ​គ្នា​នូវ​ក្មេងស្រី​ម្នាក់ មានមុខមាត់​ស្អាតបាត​ដូច​ក្មេងស្រី​ដទៃៗ​ទៀត ហើយ​វា​សម្លឹង​ស្មែរ​មកកាន់​ផ្ទះ​របស់គាត់ ។​

​បញ្ហា​ប្រហែល​ពុំ​បង្ក​ការភ្ញាក់ផ្អើល​ទេ ប្រសិនបើ​ក្មេងស្រី​នោះ​ពុំមាន​កែវភ្នែក​ចម្លែក ហើយ​មាន​ពណ៌​ខ្មៅ​ក្រិ​ប ជាហេតុ​នាំ​ឲ្យ​ចិត្តវិទូ​នេះ​នឹកភ្នក់​ដល់​រឿង​ច​ចាម​អារាម​ខាងលើ ។​

​ក្រៅពី​ឃើញ​មុខមាត់​ក្មេងស្រី គាត់​នៅ​ឮ​ស​ម្រិ​ប​ជើង​ខាងក្រៅ​ផ្ទះ​របស់ខ្លួន​ទៀត ។ គាត់​បាន​យក Clip នេះ ទៅ​ឲ្យ​ប៉ូលីស​ជាមួយ​បំណង​ស្វែងរក​ចម្លើយ​សមស្រប​មួយ​ឲ្យ​បាន ៕

 

 

————–
អានបន្ត៖ នេសាទ​បាន​ត្រី​ឆ្លាំង​១​ក្បាល ម៉ែ​… សែង​ឡើង​ញាក់ស្មាទទ្រើក​ហ្មង​! (​មាន​វីដេអូ​)

​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ភ្ញាក់ផ្អើល ខណៈ​បានទស្សនានូវ​វីដេអូ​ចែករំលែក​មួយ បង្ហាញ​ឲ្យ​ឃើញ​ប្រជានេសាទ​ជនជាតិ Hmong មួយក្រុម​ត្រេកអរ​ជា​ពន់ពេក បន្ទាប់ពី​ពួកគេ​នេសាទ​បាន​ត្រី​ឆ្លាំង​ដ៏​ធំ​សម្បើម​១​ក្បាល ពី​ក្នុង​ទឹកស្ទឹង ។ ដោយ​ត្រី​ឆ្លាំង​នេះ​ត្រូវបាន​គេ​ប៉ានស្មាន​មាន​ទម្ងន់​ជិត ១០០ គ​.​ក្រ ឯង​ណោះ ព្រោះថា​ពុំ​អាច​មនុស្សម្នា​ក់លើ​កវា​រួច​ឡើយ ដោយ​តម្រូវ​ឲ្យ​មនុស្ស​២​នាក់​សែង​វា​ទៅកាន់​…. រថយន្ត ​ឡើង​ញាក់​ស្មា​ទទ្រើក​តែម្តង ។​

​ជាការ​ពិតណាស់ កន្លងៗ​មក យើង​គ្រប់គ្នា​ធ្លាប់តែ​បានឃើញ​ត្រី​ចម្លែក​ធំៗ​ត្រូវបាន​នេសាទ​ពី​ក្នុង​ទឹកសមុទ្រ​ឯ​ស្រុក​គេ ប៉ុន្តែ ត្រី​ដ៏​ធំ​សម្បើម ជាពិសេស​ប្រភេទ​ត្រី​ឆ្លាំង​បែបនេះ នៅក្នុង​បឹង​ទន្លេ​ទឹកសាប​ពិតជា​កម្រ​ណាស់ ។

ទស្សនា​វីដេអូ​ជាក់ស្តែង​ខាងក្រោម​៖

————-
អានបន្ត៖ ​បុរស​ឥ​ណ្ឌ​នេ​ស៊ី​ប្រយុទ្ធស្លាប់រស់​ជាមួយ​ថ្លាន់ពាំង​ផ្លូវ​ដ៏​ធំ​សម្បើម​​ប្រវែង ៧ ម៉ែត្រ លទ្ធផល​​ចុង​ក្រោយ​ពិត​ជា​ពុំ​នឹក​ស្មាន​…..

​ថ្លាន់​ដ៏​ធំ​ប្រវែង ៧,៨ ម៉ែត្រ បាន «​បរាជ័យ​» ក្នុង​ឆាកប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​បុរស​ឥណ្ឌូនេស៊ី​ម្នាក់ ឥឡូវនេះ ក្លាយជា​អាហារដ៏​ឆ្ងាញ់​ពិសារ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នោះ បាត់ទៅហើយ ។​

​តាម BBC បុរស​ឈ្មោះ Robert Nababan បាន​ប្រទះ​នឹង​ថ្លាន់​ដ៏​ធំ​ប្រវែង ៧,៨ ម៉ែត្រ ដែល​ពាំង​ផ្លូវ​ពេល​គាត់​ប្រ​ឡប់​មកពី​ធ្វើការ​ឲ្យ​កសិដ្ឋាន​ដូងប្រេង​មួយ ។​

​គាត់​ពុំ​ប្រាប់​ពី​កន្លែង​ប្រទះឃើញ​នោះទេ គ្រាន់តែ​ប្រាប់ថា ថ្លាន់​នេះ​វា​សំដិល​ខ្លួន​ពាំង​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​ពុំ​អាច​ឆ្លងកាត់​បាន ។

Nababan ក៏​ប្រឹងប្រែង​ចាប់​វា តែ​ស្មាន​ពុំ​ដល់​ថា​ត្រូវ​ប្រតិកម្ម​តបត​យ៉ាង​ស្វិតស្វាញ ។ ប្រសិន​គ្មាន​ពលរដ្ឋ​ដទៃទៀត​មកជួយ ប្រហែល​លោក​បាត់បង់​ជីវិត​ក៏​ថា​បាន ព្រោះ​វា​បាន​ខាំ ហើយ​រុំ​ខ្លួន​លោក​ជាប់ ។​

​បុរស​វ័យ ៣៧ ឆ្នាំនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយ​របួស​ធ្ងន់ធ្ងរ ។ ប៉ុន្តែ ពស់ថ្លាន់​ពុំមាន​បំណង​បែបនេះ​ទេ ព្រោះ​វា​ត្រូវបាន​គេ​ទាញយក​ចូល​ភូមិ ។​

​ចុង​ថ្ងៃ​ដដែល គេ​ព្រលះ​សាច់​វា រួច​អាំង​ឆ្អើរ ចែកគ្នា​បរិភោគ​យ៉ាង​ឆ្ងាញ់​ពិសារ ។ ឈាម​របស់​ថ្លាន់​ត្រូវបាន​គេ​យក​ទុក​ធ្វើ​ថ្នាំ ដោយសារ​ជឿថា វា​អាច​ជំនួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ ។​

​ឃើញបែបនេះ មេភូមិ​ឈ្មោះ Elinaryon បាន​ព្រមាន​ពុំ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ប្រថុយ​ដើរ​ចាប់​ថ្លាន់​ឲ្យ​សោះ ព្រោះ​មាន «​អ្នក​ប្រយុទ្ធ​» នឹង​ថ្លាន់​បាន​រងរបួស និង​អាច​ត្រូវកា​ត់ដៃ​ចោល​ផង ។​

​ប្រធានភូមិ​ដដែល​ប្រាប់ថា នៅ​តំបន់​នោះ គេ​ប្រទះឃើញ​ថ្លាន់​ធំៗ​ជា​ញឹកញាប់ ក្នុង​១​ឆ្នាំៗ​ដល់​ទៅ​ជាង ១០ ករណី ឯណោះ ៕