​កាលពី​មួយរយៈ​មុន​តារា​សម្តែង​ស្រី​កញ្ញា នី មុនីនាថ ត្រូវ​លោក អ៊ឹង សូ​ឡាង ជា​អតីត​គូ​ដណ្តឹង​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ពាក់​ព័​ន្ទ​នឹង​រឿង​បោកប្រាស់​យកលុយ​មួយចំនួនធំ ពេលនេះ​សេចក្ដីប្រកាស​របស់ ដើមបណ្ដឹង ត្រូវបាន​គេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម ដោយបាន​ចោទ​ប្ដឹង​ទារ​សំណង​រហូតដល់​ទៅ ១២​ម៉ឺន​ដុល្លារ​ឯណោះ ។​

​ជាមួយគ្នានេះ តារា​សម្តែង​ល្បី​ខាង​ដើរតួ​អង្គ​កម្សត់ នី មុនីនាថ ក៏ត្រូវ​បាន​អតីត​គូ​ដណ្ដឹង​លោក អ៊ឹង សូ​ឡាង ដែលជា​ម្ចាស់​បណ្ដឹង បាន​រៀបរាប់​យ៉ាង​លម្អិត​នៅក្នុង​សេចក្ដី​បណ្ដឹង ពី​ដើមហេតុ​ទាំងស្រុង​នៃ​ការ​ប្រះ​ឆា រហូតដល់​ថ្នាក់​ប្ដឹងផ្ដល់​គ្នា​ថែមទៀត​។​

​បើ​ងាក​ទៅ​មើល​ខាង​ភាគី តារា​សម្ដែង មុនីនាថ វិញ នាង​ហាក់​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើង ស្រប​ពេលដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​ជជែក​គ្នា​ពី​រឿងនេះ​មិន​ដាច់​ពី​មាត់ ៕