​តារាចម្រៀង និង​សម្តែង​រូបរាង​សង្ហា​រលោក បញ្ញា សិទ្ធិ កាលពីពេល​ថ្មីៗ​នេះ បានសម្រេច​ចេញ​វីដេអូ​បកស្រាយ ចំពោះ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន ដែល​បានធ្វើ​ព័ត៌មាន​ចុះផ្សាយ​ដោយ​ពុំ​បានដឹង​រឿង​របស់លោក​ច្បាស់ ដោយ​គ្រាន់តែ​ឃើញ​រូបថត​ស្និទ្ធស្នាល​រវាង​លោក និង​អ្នកនាង សាន ស្រី​ឡៃ បែរជា​ថា​លោក​«​លួច​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ជាមួយគ្នា​» ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន នាំគ្នា​ជេរប្រមាថ​មកលើ​រូបលោក ដែលជា​អ្នក​នាំ​ឲ្យ​កើតរឿង​រ៉ាវ​ដ៏​អាណោច​អាធ​ម​នេះ​ឡើង ។​

​លោក​បាន​បញ្ជាក់ថា តាមពិតទៅ រូបថត​ស្និទ្ធស្នាល​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់ (​ស្រី​ឡៃ​) ហ្នឹង គឺ​ផុស​តាំងពី​យូរយារ​ណាស់​មកហើយ មិន​មែនទើបតែ​ផុស​ឥឡូវនេះ​ទេ ។ ចុះ​ហេតុ​អី ក៏​សារព័ត៌មាន​មិន​នាំគ្នា​ចុះផ្សាយ​តាំងពី​ពេលនោះ​ផង​ទៅ​! បែរជា​នៅពេល ស្រី​ឡៃ មានរឿង​រ៉ាវ​កើត​ឡើងដល់​ជីវិត​របស់​នាង ទើប​នាំគ្នា​វាយប្រហារ​បែបនេះ​… ។ ម្យ៉ាងវិញទៀត លោក​ក៏​សួរថា កាល​ស្រី​ឡៃ​នៅមាន​ជីវិត ហើយ​បើ​សារព័ត៌មាន​ចុះផ្សាយ​ថា រូបលោក​មាន «​ស្អីៗ​» នឹង​នាង ចុះបើ​គ្រួសារ​ខាង​ប្តី​នាង​ដែល​មិនដឹង​រឿង ធ្វើ​ឲ្យ​លោក​មាន​គ្រោះថ្នាក់​អ្វីមួយ​នោះ តើ​អ្នកណា​ទទួលខុសត្រូវ​! ។ ហេតុដូច្នេះ លោក​សូម​ដល់​ចិត្ត​បណ្តាសារ​ព័ត៌មាន ជាពិសេស​បងប្អូន​អ្នក​ខម​មិន​ជេរ សូមមេត្តា​ពិចារណា​ផង ។​

​ជាងនេះទៀត លោក​ថា សកម្មភាព​ស្និទ្ធស្នាលរ​វាង​រូបលោក និង​អ្នកនាង សាន ស្រី​ឡៃ គឺធ្វើឡើង​ត្រឹម​រាប់អាន​គ្នា​ដូច​បងប្អូន​ស្រឡាញ់គ្នា​យ៉ាង​ជិតស្និទ្ធ​ប៉ុណ្ណោះ ។ ហើយ​ការ​រាប់អាន​គ្នា​នេះ​ផងដែរ គឺ​ម៉ាក់ បងប្អូន​របស់​នាង និង​សូម្បី​អ្នក​សិល្បករ​រួម​ជា​អាជីព​ជាច្រើន​ទៀត ក៏​ពួកគេ​បានដឹង​ដែរ​ថា រូបលោក និង​ស្រី​ឡៃ រាប់អាន​គ្នា​យ៉ាងម៉េច​នោះ ៕

ដើម្បី​ជ្រាប់​កាន់តែច្បាស់ សូម​ប្រិយមិត្ត​ស្តាប់​ការបំភ្លឺ​របស់លោក​តាម​រយៈ​វីដេអូ​ដូចខាងក្រោម​៖