​បើ​យោងតាម​សម្តី​ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា ការពិត​តែមួយគត់​ដែល​ស្ថិតនៅ​ពីក្រោយ​ការបាញ់សម្លាប់​អ្នកនាង សាន ស្រី​ឡៃ ដែល​ធ្វើឡើង​ដោយផ្ទាល់​ដៃស្វា​មី​រប​ស់នា​ង គឺ​កើតឡើង​ពី​ភ្លើង​ប្រច័ណ្ឌ​តែម្តង ។ ហើយ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ បានធ្វើ​ឲ្យ​មហាជន​មាន ជាពិសេស​សិ​ល្បះ​ករ​ស្និទ្ធស្នាល​ជាមួយ​នាង រន្ធត់ចិត្ត​ពុំ​អាច​ទប់ទឹក​ភ្នែក​បាន ព្រោះតែ​អាណិត​ស្រឡាញ់​ដល់​រូបនាង ដែល​មិនគួរ​ឲ្យ​ណា​ជីវិត​ខ្លី​ស្លាប់​ក្រោម​គ្រាប់​សំណ​អប្រិយ​នេះ ចោល​ក្រុមគ្រួសារ និង​កូនប្រុស​តូចៗ​ទាំង​២​ឲ្យ​រស់នៅ​គ្មាន​ភាពកក់ក្តៅ​ពី​ម្តាយ​យ៉ាង​ដូច្នេះ​សោះ ។​

​តាម​សម្តី​គ្រួសារ​អ្នកនាង សាន ស្រី​ឡៃ នោះ​ប្តី​របស់​នាង​ដែលជា​មន្ត្រី​គយ​នៅ​ខេត្តព្រៃវែង ពុំទាន់​លែងលះគ្នា​ដាច់ស្រេច​ទេ មុន និង​ក្រោយពេល​អ្នកនាង​ប្រឡូក​ចូលក្នុង​វិស័យ​សិ​ល្បះ តាមរយៈ​កម្មវិធី​ប្រកួតប្រជែង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​២ ។ ហើយ​បន្ទាប់ពី​បាន​ល្បីឈ្មោះ អ្នកនាង ស្រី​ឡៃ និង​ប្តី​នេះ ក៏​ចេះតែ​រកាំរកូស​ជាមួយគ្នា​ពុំ​ចេះ​ស្វាង ដោយ​បុរស​ជា​ប្តី​នេះ​បាន​ឲ្យ​នាង​ឈប់​ពី​វិស័យ​សិ​ល្បះ​ជាច្រើនលើក ព្រោះតែ​គាត់​ប្រច័ណ្ឌ​ថា​អ្នកនាង​តែង​ថត​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុសៗ​ដទៃទៀត​… ។ ហើយ​ប្រការនេះ បានធ្វើ​ឲ្យ​ប្តី​របស់​នាង​អត់ទ្រាំ​ពុំបាន និង​សម្រេចចិត្ត​គិត​ខ្លី​តាម​បាញ់សម្លាប់​អ្នកនាង និង​បាញ់សម្លាប់​ខ្លួនឯង​ឲ្យ​ចប់​ទាំងពីរ​នាក់​នាពេលនេះ​តែម្តង ។​

​ដោយឡែក លោក ផែង វណ្ណៈ ឯណេះ​វិញ ក្រោយពី​ទទួលដំណឹង​ប្តី​ប្រពន្ធ​ខាងលើនេះ​បាន​បាញ់សម្លាប់​គ្នា​និង​ខ្លួនឯង​ដោយ​កើតចេញពី​ភ្លើង​ប្រច័ណ្ឌ​ គួរឲ្យស្លុតរន្ធត់បែបនេះ លោក​ក៏បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​យ៉ាងដូច្នេះថា​៖ «​ស្តាយ​ណាស់​ដែល​មន្ត្រី​គយ​រូបនេះ​គិត​ខ្លី តែបើ​ជ្រុល​ជា​គិត​ខ្លី​បែបនេះ ត្រូវ​តាម​យក​អា​ទី​៣​អោយបាន​សិន​ចាំ​ទៅតាម​ក្រោយ​បានល្អ​» ។​

ចុះ​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណាដែរ​?​

Image may contain: 1 person, smiling, sitting and closeup

Image may contain: 1 person, standing

Image may contain: 1 person, selfie, closeup and indoor

Image may contain: 1 person, outdoor

Image may contain: 1 person, hat

Image may contain: 1 person, sitting and closeup

Image may contain: 1 person, closeup

Image may contain: 1 person

Image may contain: 1 person, selfie and closeup

Image may contain: 1 person, closeup

Image may contain: 1 person, standing

Image may contain: 1 person, selfie and closeup

Image may contain: 1 person, sitting, tree and outdoor

Image may contain: 1 person, tree, sky and outdoor