​ថ្មីៗ​នេះ មហាជន​បាន​ប្រតិកម្ម​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា ចំពោះ​ទង្វើ​របស់​មន្ត្រីនគរបាល​គ្មាន​សីលធម៌ និង​ក្រុម​សីលធម៌​ជាម​ន្ត្រី​មួយចំនួន ដែល​បាន​ថត​យក​ទិដ្ឋភាព​រូបអាក្រាត​ផ្នែក​ខាងមុខ​សព​តារាចម្រៀង សាន ស្រី​ឡៃ ខណៈពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សព​របស់​នាង រួច​យកទៅ​បង្ហោះ​ចែកចាយ​តាមក្រុមគ្នីគ្នា​របស់ខ្លួន​មើល​លេង​យ៉ាង​សប្បាយ​ភ្នែក​នៅលើ Facebook ។​

​ក្រោយពី​ករណី​បាន​លេច​ធ្លាយ បង្ក​ឲ្យ​មហាជន​ខឹងសម្បារ​កក្រើក​ហ្វេ​ស​ប៊ុ​ក​យ៉ាងនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជូន សុវណ្ណ បាន​ចេញមុខ​ប្រកាស​តាម​ស្វែង​រកមុខ​ជន​បង្ហោះ​រូបនោះ ហើយនឹង​ចាត់វិធានការ​ធម៌​ក្តៅ​ទៅលើ​មន្ត្រីនគរបាល​ដែល​បាន​ប្រព្រឹត្ត​រឿង​អសីលធម៌​នេះ ។ លោក​ក៏បាន​បន្តថា ការថតរូប​បង្ហោះ​អីចឹង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សព ជាពិសេស​ក្រុមគ្រួសារ​សព​ទាំងមូល​យ៉ាងខ្លាំង ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺ​ធ្វើ​ឲ្យ​ខូច​តម្លៃ​សេចក្តីថ្លៃថ្នូរ​ដល់​មន្ត្រី​ដែលមាន​ក្រមសីលធម៌​ដទៃទៀត​ផងដែរ ៕