​ភ្នំពេញ​៖ ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៧ ខែតុលា ដោយ​បង្ហាញ​ការមិនគាំទ្រ​ចំពោះ​ការអនុម័ត​សេចក្តីស្នើច្បាប់​ចំនួន ៤ ដោយ​រដ្ឋសភា​ឯក​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ​ឆ្នាំ​២០១៧ ដែល​រួមមាន វិសោធនកម្ម​ច្បាប់​ស្តីពី ច្បាប់​សី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​- ខណ្ឌ​។

​ខាងក្រោម​នេះ គឺជា​សេចក្តី​ថ្លែ​ការណ៍​របស់​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំពោះ​ការអនុម័ត​សេចក្តីស្នើច្បាប់​ទាំង​៤​ខាងលើ​៖