​បន្ទាប់ពី​តម្កល់សព និងធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ខ្មែរអស់រយៈពេល ២ ថ្ងៃ ​រួច​មក នៅវត្តសែនសុខ សព​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ត្រូវ​ប្តី​បាញ់សម្លាប់​យ៉ាង​សាហាវ​នោះ​ ត្រូវបាន​កំណត់ពេលវេលាបូជានៅវេលាម៉ោង ៩ ព្រឹកមិញនេះ (១៨ តុលា) ស្ថិតក្រោម​ទិដ្ឋភាព​សម្រែក​​ទឹកភ្នែកយ៉ាងសន្ទាប់ស្រណោះឥតល្ហែ ពីក្រុមគ្រួសារ សាច់ញាតិរបស់នាង ។​

អ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នា​រឹតតែ​ស្រណោះខ្លាំងបំផុត ត្រង់កូនប្រុសតូចៗទាំងពីររបស់ស្រីឡៃ នាពេលនោះបានបង្ហាញទឹកមុខស្រពាប់ស្រពោន ប៉ុន្តែមិនយំទេ ព្រោះតែក្នុងអារម្មណ៍របស់ពួកគេបានត្រឹមងឿងឆ្ងល់ពុំដឹងថា សពម្តាយកំពុងត្រូវបាន «រំលាយ» ចេញពីលើលោកនេះឡើយ ។ ទោះយ៉ាងណា ​ទិដ្ឋភាព​មួយ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​មាន​ភាព​ក្តុកក្តួល​អួលណែន​ពេក​ក្រៃ ដែលក្នុងរួមមាន​មិត្ត​ភក្តិក្នុង​សិល្បៈ​ជាច្រើនដែលបានចូលរួម ៕

បង្អង់យូរ សូមទស្សនាវដីដេអូទិដ្ឋភាពនាទីចុងក្រោយដ៏សែនសង្វេកខាងក្រោមទាំងអស់គ្នា!