​ការបាត់​បង់ជីវិត ដោយសារ​អតីត​ស្វាមី​បាញ់សម្លាប់​របស់​តារាចម្រៀង​ដែល​គួរ​ឲ្យ​អាណិត និង​ធ្វើ​ឲ្យ​គ្រប់គ្នា​សោកស្តាយ​ជាខ្លាំង អ្នកនាង សាន ស្រី​ឡៃ ត្រូវបាន​បូជាសព​រួចរាល់​ហើយ កាលពី​ព្រឹក​មិញ​នេះ​។​

​ដោយឡែក ថ្មីៗ​នេះ ស្រាប់តែ​មានការ​ប្រទះឃើញ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​គេ ​Share ព្រោងព្រាត​ថា​ព្រោះ​បានឃើញ​តារា​ស្រី​ថៃ​មួយរូប មានមុខមាត់​ស្រដៀង​ខ្លាំង​ទៅនឹង តារាចម្រៀង សាន ស្រី​ឡៃ តែម្ដង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​គ្រប់គ្នា ។​

​លក្ខណ​ដូច​រវាង​តារា​សម្តែង​ស្រី​ថៃ Due Arisara​ មិន​ថា​មើល​ពី​ចំហៀង ឬ​ចំ​ពីមុខ គឺ​ពិតជា​មានមុខមាត់​ស្រដៀង​ទៅនឹង​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ រូបនេះ​ណាស់ ៕