​ការខិតខំ​ធ្វើការ​ងារ ជាពិសេស​ការបញ្ចេញ​ក​ម្លាំ​ង​ពលកម្ម​ឲ្យ​គេ ដើម្បី​ទទួលបាន​ប្រាក់ ជា​រឿង​មួយ​ចាំបាច់ ដែល​យើង​ម្នាក់ៗ​ត្រូវការ ​ដើម្បី​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ…. ប៉ុន្តែ សំរាប់​បុរស​ជនជាតិ​ជប៉ុន​ម្នាក់នេះ​វិញ ពិតជា​រង​ភាពអយុត្តិធម៌​ណាស់ ដែល​គាត់​ជា​មនុស្ស​ម្នាក់​ខិតខំ​ធ្វើការ​ឲ្យ​គេ ៦ ថ្ងៃ ក្នុង​១​សប្តាហ៍ និង​១២ ម៉ោង ក្នុង​១​ថ្ងៃៗ តែ​គាត់​ពុំដែល​ទទួលបាន​សំណង​ឲ្យ​បាន​សមរម្យ ពី​ការងារ​ថែម​ម៉ោង​របស់គាត់​នោះទេ ក្នុង​រយៈពេល ៧ ឆ្នាំ មកនេះ ។​

Loading...

​យោងតាម Chinapress បុរស​ជនជាតិ​ជប៉ុន​ម្នាក់ អាយុ ៣១ ឆ្នាំ បាន​កំពុង​បម្រើ​ការងារ​នៅ​ហាង​កាហ្វេ​អ៊ិនធើរណេត ចាប់តាំងពី​ឆ្នាំ ២០០៩ រហូតដល់ ២០១៦ ។ ការងារ ៦ ថ្ងៃ ក្នុង​១​សប្តាហ៍ គាត់​ចូលធ្វើការ​នៅ​ម៉ោង ១០ ព្រឹក និង​ចេញ​វិញ​នៅ​ម៉ោង ១០ យប់ ប៉ុន្តែ​គាត់​មិន​ទទួលបាន​ប្រាក់​បន្ថែម​ទេ ព្រោះ​គាត់​មិនបាន​ដឹងថា គាត់​អាច​ទទួលបាន​ប្រាក់​បន្ថែម​សម្រាប់​ការងារ​ធ្វើ​លើស​ម៉ោង ។ ដូច្នេះ គាត់​បានសម្រេច​ចិត្ត​ប្តឹងទៅ​ថៅកែ​របស់គាត់ និង​ស្នើសុំ​សំណង ២៥ លាន​យេន សម្រាប់​ការងារ​ថែម​ម៉ោង​ដែល​ពុំដែល​ទទួលបាន​សោះ ។​

​វ៉ា​វ​! លុយ​ច្រើនណាស់​! បន្ទាប់ពី​ក្រាញ​តតាំង​នៅក្នុង​តុលាការ​, ចៅ​ក្រុម​បានសម្រេច​បំពេញ​តាម​បំណង​របស់គាត់ និង​ណែនាំ​ឲ្យ​ខាង​ក្រុមហ៊ុន​ចេញ​សំណង​ដល់​គាត់ ១២ លាន​យេន ខណៈ​ពួកគេ​និយាយថា ក្រុម​មិនបាន​ធ្វើ​ឲ្យ​ច្បាស់​ថា គាត់​អាច​ទទួលបាន​លុយ​ថែម​ម៉ោង ៕

——————–

អានបន្ត៖ ស្ទៃល៍​ថ្មី​បោក​តាម​ទូរស័ព្ទ! ធ្វើ​ជា​«កូន ឬ សាច់ញាតិ»ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ធ្វើ​សម្លេង​ដូច​គ្មាន​២ ជឿ​ស្លុង​វេ​លុយ​តាម​វីង​​អត់​បង្អង់​យូរ!

កន្លងមក នៅលើបណ្តាញសង្គម​ ធ្លាប់ត្រូវបានគេបញ្ចេញឲ្យដឹងពីករណីជនបោកប្រាស់លុយតាមទូរស័ព្ទ ដោយនិយាយថា ជនរងគ្រោះត្រូវរង្វាន់ធំតាមរយៈ «លេខទូរស័ព្ទ» របស់ពួកគាត់ ។ ហើយករណីនេះផងដែរ ក៏ត្រូវបានជនរងគ្រោះជាច្រើននាក់បញ្ចេញឲ្យបងប្អូនអ្នកលេងបណ្តាញសង្គមបានដឹងកន្លងៗមកនេះផងដែរ ។ ក្រៅពីនេះ​ យើងក៏ពុំដឹងថា ពួកជនឆបោកទាំងនោះ បានទទួលផលពីបងប្អូនប្រជាពលរដ្ឋដែលលោកពុំមានការយល់ដឹងជ្រៅជ្រះអំពើដ៏ថោកទាបមួយនេះ អស់ប៉ុន្មាននាក់ទៅហើយនោះទេ ។

ប្រិយមិត្ត! អស់ពីរកស៊ីឆោបោកតាមករណីខាងលើនេះគេដឺងឮគ្រប់គ្នាយ៉ាងសុះសាយហើយនោះ ឥឡូវនេះ ស្រាប់តែលេចចេញនូវជនផ្សេងទៀត បានបង្កើតស្ទៃល៍ថ្មី តាមរយៈការធ្វើជាជួប «គ្រោះថ្នាក់ចរាចរណ៍» វិញម្តង ។ ហើយស្ទៃល៍ថ្មីនេះ ក៏បានធ្វើឲ្យអ្នកជិតខាងផ្ទះខ្ញុំម្នាក់អស់លុយច្រើនរយដុល្លារមួយរំពេចភ្នែកផងដែរ ព្រោះតែគាត់ភ័យស្លន់ស្លោជឿស៊ុបទៅនឹងល្បិចឆោបោកដ៏ប៉ិនប្រសព្វមិនសរសើរមិបានរបស់ពួកវា ដោយធ្វើជា «កូន» ជនរងគ្រោះត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវការលុយជាបន្ទាន់ សំរាប់ជាសំណងដល់ភាគីខាង «ជនរងគ្រោះធ្ងន់ធ្ងរ» ដើម្បីឲ្យរួចផុតពីសំណាញ់ច្បាប់របស់«ប៉ូលីសក្លែងក្លាយ» ដែលថាធានាឲ្យអ្វីៗចប់សព្វគ្រប់នាពេលនោះ បន្ទាប់ពីទទួលបានលុយតាមការចរចាយល់ព្រមរួចហើយ ។

យ៉ាងណាមិញ ករណីនេះក៏បានកំពុងនិងបន្តកើតឡើង ប៉ុន្តែ សំរាប់ករណីថ្មីមួយនេះ ពួកវាពុំអាចស៊ីផុយៗបានស្រួលនោះទេ​ ព្រោះប៉ះចំយាយតាអ្នកជនបទស្រុកស្រែឆ្លាតវ័យ១គូ ហើយពួកគាត់ថែមទាំងឲ្យកូនចៅថតទុកជាភស្តុតាង ដើម្បីចែករំលែកដល់បងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យបានដឹងផងដែរ ៕

សូមស្តាប់ការឆបោកស្ទៃល៍ថ្មី ដែលជាបទពិសោធន៍ថ្មីរបស់យាយតាស្រុកស្រែ១គូដូចខាងក្រោម៖

«ជួបផ្ទាល់ហើយពួកអាបោកតាមទូរស័ព្វ
ផ្វើជាកូនផង ធ្វើជាប៉ូលីសផង
វាអោយវេលុយតាមវិងទៅលេខម៉េវា 0964444875, (0978606633 លេខវាខលមក)
វាដើរតួសមណាស់
សូមខាងក្រុមហ៊ុនទូរស័ព្វជួយស្រាវជ្រាវម្ចាស់លេខខាងលើនេះផង ត្រូវចាប់វាមកដាក់គុកអោយបាន»


——————-

អានបន្ត៖ «​សម្លេង​មនុស្ស​ដដែលៗ​!» បោក​ណា​មិន​បោក មក​បោក​ប៉ះចំ​…​ជាងសំណង់ មានអី​ជេរ​ឡើង​ហុយ​ដី​!!
​ឃើញថា​ស្ទៃ​ល៍​ដើរ​បោក​គេ​ដដែលៗ ដែល​សុទ្ធតែ​ថា​មក​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ សហការ​ដៃគូ​ជាមួយ​ធនាគារ «​អេស៊ីលីដា​» ដែល​ផ្តល់រ​ង្វាន់​សំណាង​ធំ​ដល់​ម្ចាស់​លេខ​ទូរស័ព្ទ តែង​កើតឡើង​ជារឿយៗ ដោយ​ពុំ​ត្រូវបាន​សមត្ថកិច្ច​វែកមុខ យកមក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នោះទេ ។ ហេតុនេះ មហាជន​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​កំរិតយល់ដឹង​ទាប ដែល​អាច​លង់ខ្លួន​ចាញ់បោក​ពួក​ជន​ទាំងនេះ ។​

​ទោះយ៉ាងណា ទង្វើ​ដ៏​ថោកទាប​របស់​ពួក​ជន​ដែល​ប្រើ​ស្តៃ​ល៍​បោកប្រាស់​ដដែល​ទាំងនេះ ត្រូវបាន​រង​ភាពអាម៉ាស​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ដែល​ពួកគាត់​មានការ​យល់ដឹង​ច្បាស់​ពី​ល្បិច​នេះ ។ ហើយ​នៅពេល​ពុំ​ទទួលបាន​….​ថ្លៃ​ទឹក​«​ហូរ​»​ដូច​ទឹក​របស់​ពួកវា​នោះ ពួកវា​តែ​ប្រើ​ភាសា​បាត​សង្គម​ចុងក្រោយ ជាមួយ​បងប្អូន​ដែល​ប៊ិះ​ជា​ជនរងគ្រោះ​តែម្តង ។​

​គួរ​រម្លឹក​ផងដែរ​ថា ពួក​ជន​ទាំងនេះ​បាន​ដើរ​បោកប្រាស់​ទៅកាន់​លេខ​ទូរស័ព្ទ​អ្នកប្រើប្រាស់​តែ​តា​ពាស ព្រោះថា ពួកវា​ឆ្លង​ធ្លាប់​និយាយ​ឆរ​បោក​ប៉ះចំ​តារាចម្រៀង ណុប បាយ៉ារិ​ទ្ធ ម្តង​ផងដែរ ៕

————

រឿងគួរអាន៖ ខ្លាំងបាត់! លោក ម៉ា ដូណា ផ្ទុះ​កំហឹងដល់ថ្នាក់​ចាប់​បោក​ទូរស័ព្ទ​បុរស​ម្នាក់​បែក ព្រោះតែរឿង​ចោល​សំរាម​នៅ​ទីកន្លែងកំសាន្ត

​វីដេអូ​មួយ​មួយ​ដែល​ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​បងប្អូន​ដែល​អ្នកប្រើប្រាស់​នាំគ្នា​ភ្ញាក់ផ្អើល​មិន​នឹកស្មាន​មានរឿង​រ៉ាវ​ដល់​ថ្នាក់​ហ្នឹង​សោះ រវាង​តារា​តារា​ប្រុស​លោក ម៉ា ដូ​ណា និង​បុរស​ស្រឡាញ់​បរិស្ថាន​ម្នាក់ នៅឯ​ទីកន្លែង​កំសាន្ត​មួយ ។​

​តាមរយៈ​វីដេអូ លោក ម៉ា ដូ​ណា បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង និង​ប្រកែក​គ្នា​ឡើង​តឹងសរសៃក ជាមួយ​ង​បុរស​រូបនោះ ព្រោះតែ​លោក​ចង់​សុំ​ឆែក​មើល​ក្នុង​ទូរស័ព្ទ​របស់គាត់ តើ​មានបាន​លួច​ថត​សកម្មភាព​អ្វីៗ​ចម្លែក​របស់លោក និង​អ្នករួមដំណើរ​ជាមួយ​ដែរ ឬ​យ៉ាណា ព្រោះ​បារម្ភ​ខ្លាចក្រែង​ថត​វីដេអូ​ហ្នឹង​យកទៅ​ផុស ហើយ​គេ «Troll» នាំ​ឲ្យ​ធ្លាក់​តម្លៃ​សិ​ល្បះ​ករ​ដែល​ខំ​សាង​កេរ្តិ៍​ទម្រាំ​បាន​ថ្ងៃនេះ ។​

​ក្នុង​វីដេអូ​បន្ត គេ​បានលឺ​បុរស​នោះ​ធ្វើការ​ចោទប្រកាន់​លោក និង​អ្នករួមដំណើរ​ជាមួយ នាំគ្នា​អង្គុយ​ញ៉ាំ​បោះ​សំរាម​ចូលទៅក្នុង​ទឹក​ហូរ ប៉ុន្តែ លោក បានប្រកែក​យ៉ាង​ដាច់​អលង្កា​ថា អត់​បានធ្វើ​បែបនេះ​ទេ ព្រោះ​ក្រុម​របស់លោក​បានមក​ដល់ ឃើញ​មាន​សំរាម​នៅទីនេះ​ស្រាប់ ។​

​ដោយសារតែ​ភាព​រឹងទទឹង​ជំនះ​មិន​ឲ្យ​ឆែក​ជាដាច់ខាត ជាហេតុ​ធ្វើ​ឲ្យ​លោក ម៉ា ដូ​ណា ទ្រាំ​ពុំបាន​ក៏​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​របស់​នោះ​បណ្តាល​ឲ្យ​ធ្លាក់​បែក​ទៀតផង ។ លើស​នេះ តារា​សម្តែង​រូបនេះ ក៏បាន​បោះពាក្យ​សម្តី​យ៉ាង​ឡូយ​ថា «​ខ្លាំង ចង់​ប្តឹងៗ​ទៅ ទូរ​ស័​ព្ត​ហ្នឹង​…!» ។​

​ទោះយ៉ាងណា តាមរយៈ​វីដេអូ​ជាក់ស្តែងខាងក្រោម សូម​ប្រិយមិត្ត​ជួយ​មើល​ឲ្យ​បាន​ច្បាស់​ថា​តើ លោក ម៉ា ដូ​ណា និង​អ្នករួមដំណើរ​ជាមួយ ពិតជា​បានធ្វើ​ដូច​ការចោទប្រកាន់ ដែល​គេ​ថត​មិន​ខុស​ដែរ ឬទេ​៖​