​ក្នុង​តារាង​រៀប​លំដាប់ថ្នាក់​នៃ​បណ្តា​ប្រទេស និង​ដែនដី​ដែលមាន​បំផុត​លើ​ពិភពលោក​រៀបចំឡើង​ដោយ​ទស្សនា​វ​ដ្តី Global Finance អាមេរិក ប្រទេស​មជ្ឈិមបូព៌ា Qatar បាន​វ៉ា​ផ្តាច់ Dubai ឈរ​នៅ​លំដាប់​ទី​១​។​

Loading...

Gatar ជា​ប្រទេស​មាន​អធិបតេយ្យភាព​មួយនា​ប្រទេស​ខាងលិច ហើយ​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ។ នៅ​Gatar ពលរដ្ឋ​ម្នាក់​ចាប់តាំងពី​ចាប់កំណើត​រហូតដល់​ពេល​ស្លាប់ ស្ទើរ​ពុំ​ត្រូវ​ចំណាយ​ខ្ទង់​ប្រាក់​ទាំងអស់ ការពិនិត្យ​ព្យាបាល​ជំងឺ​មិន​អស់ប្រាក់ ប្រើប្រាស់​អគ្គិសនី ទឹក ហ្គាស “​មួយ​សប្បាយ​” ព្រោះថា ទាំងអស់នោះ​រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ពុំ​ត្រឹម​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​ប្រទេស​នេះ​តែង​ផ្តល់ប្រាក់​ឧ​ត្ថ​ម្ភ​ដល់​ពលរដ្ឋ​ប្រទេស​នេះ ។ ការពិតទៅ​ពលរដ្ឋ Gatar ពុំ​ដែលមាន​កង្វល់​ពី​រឿង​ប្រកប​របរ​ចិញ្ចឹមជីវិត​អ្វី​ទេ ។​

​អគារ​សាងសង់​តាម​រចនាបថ Gatar ក៏​ដូច​នៅ Dubai ដែរ កម្រិត​មានបាន​របស់​ពលរដ្ឋ Gatar ត្រូវបាន​វាស់​តាមរយៈ ៖ នាវា​កម្សាន្ត ភូមិគ្រឹះ​ស្តុកស្តម្ភ ឬ​យន្ត​យ​ហោះ​ឯកជន​។​ល​។ នរណា​ក៏ដោយ​ដែល​ធ្លាប់ធ្វើ​ដំណើរ​តាម​យន្តហោះ​អាកាសចរណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Gatar សុទ្ធតែ​បាន​ស្គាល់​អំពី​សេវា​ដ៏​ល្អ​ពេញលេញ​កម្រ​តិ​ណា​នោះ ។ កៅអី​នីមួយៗ​របស់​យន្តហោះ​សុទ្ធ​តែមាន​កុំព្យូទ័រ​មួយ​ស្រាប់​ទុក​ឲ្យ​អ្នកដំណើរ​កម្សាន្ត​តាមចិត្ត​។ លើ​ដង​វិថី Gatar អ្នក​អាច​ជួបប្រទះ​នូវ​រថយន្ត​ទំនើបៗ​ជំនាន់​ថ្មីៗ​បំផុត​គ្រប់​ទីកន្លែង​។​

​មូលហេតុ​ដែល Gatar មាន​បែបនេះ​យ៉ាងនេះ​គឺ​អាស្រ័យ​ដោយ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​ធំ​លំដាប់​ទី​៣​របស់​ពិភពលោក ព្រមទាំង​ធនធាន​ប្រេងកាត​ដ៏​សំបូរហូរហៀរ សន្និធិ​ប្រេងកាត មាន​ដល់​ទៅ​២​ប៊ី​លាន​តោន គឺ​ឈរ​លំដាប់​ទី​៣​លើ​ពិ​ព​ភព​លោក ។ ធនធានធម្មជាតិ​ដ៏​សម្បូរហូហៀ​នេះ​បាន​នាំមក​នូវ​ប្រាក់ចំណូល​ដ៏​ធំ​សម្បើម​សម្រាប់ Gatar ក៏ដូចជា​ប្រភព​វិនិយោគ​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​ដែរ ។ អាស្រ័យហេតុនេះ ពលរដ្ឋ​កាតា​បានទទួល​ការអប់រំ និង​សុខាភិបាល​ដោយ​ពុំ​ចំណាយ​អ្វី​ទាំងអស់​។ អាច​និយាយបានថា “​ផ្ទះ​ស្អាត​” “​រថយន្ត​ស្អាត​”​ប្រៀបដូចជា​របស់​ហូបចុក​មួយ​ធម្មតា​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ប្រទេស “​ឋានសួគ៌​” មួយ​នេះ​ក៏មាន​ចំណុចខ្សោយ ព្រោះថា​ក្រៅពី​ប្រេងកាត និង​ឧស្ម័ន ទំនិញ​ដទៃទៀត​ដូចជា​ទឹក​សុទ្ធ បន្លែ ផ្លែឈើ គឺជា​របស់​មានតម្លៃ​ថ្លៃ​ហើយ​កម្រ​មាន ហើយ​ធម្មជាតិ​នៅ​ទីនោះ​ពិបាក​រស់នៅ ដោយសារ​រដូវក្តៅ​អាកាសធាតុ​ពិតជា​ក្តៅហែង ហើយ​ពិបាក​ទ្រាំ​៕