​ស្ត្រីប្រមុខ​ការទូត ស៊ុយអែត Margot Wahlstrom បាន​បង្ហើប​ព័ត៌មាន​កក្រើក​រញ្ជួយ​១ គ្រា​ទម្លាយ​ប្រាប់ថា អ្នកស្រី​ធ្លា​ប់រង​ការរំខាន​ផ្លូវភេទ​ដែរ ។​

Loading...

​ថ្មីៗ​នេះ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ក្រុមអ្នកកាសែត នៃ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ុយអែត ប្រមុខ​ការទូត​ស៊ុយអែត​រូបនេះ​បាន​ឲ្យ​ដឹងថា គ្រោះ​រំខាន​ផ្លូវភេទ​ពុំ​កើតមាន​ក្នុងសង្គម​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​វា​ធ្លាប់​កើតមាន​នៅ​ថ្នាក់​ការទូត​កំពូល​របស់​សហគមន៍​អឺរ៉ុប​ផងដែរ​។ អ្នកស្រី​ជា​ជនរងគ្រោះ​តែម្តង​។​

​អ្នកស្រី​ទម្លាយ​ប្រាប់ថា ម្តងនោះ​ក្នុងពេល​ចូលរួម​ពិធី​លាង​សាយភោជន៍​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប ស្រាប់តែ​អ្នកស្រី​មាន​អារម្មណ៍​ថា បាតដៃ​របស់​បុរស​ម្នាក់​បានដាក់​លើ​ភ្លៅ​របស់​អ្នកស្រី​។ អ្នកស្រី​ពិតជា​ស្រឡាំងកាំង ហើយក៏​ចាក​ចេញពី​ពិធីជប់លៀង​នោះ​ភ្លាម​៕