មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្រ្ដីម្នាក់ បានធ្វើអត្តឃាតខ្លួន ដោយចង-កសម្រាប់ខ្លួននឹងក្រមារ ដែលស្ដ្រីរូបនោះ ត្រូវបានគេដឹងថា ជាអតីតតារាសម្ដែងស្រីសិចស៊ី ម្នាក់មានឈ្មោះ កែវ សូរិយា ។

Loading...

តាមប្រភពបានឱ្យដឹងថា អតីតតារាសម្ដែង កែវ សូរិយា បានធ្វើអត្តឃាតខ្លួន នៅចំណុចផ្ទះជួលលេខ១០ ផ្លូវ M១៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។

ប្រភពបានបង្ហើបឱ្យដឹងថា កន្លងមកជនរងគ្រោះ បានលែងលះគ្នា ជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះ ធ្លាប់ប៉ងលេបថ្នាំសម្លាប់ខ្លួន ម្តងរួចមកហើយ តែត្រូវបងប្អូនប្រទះឃើញ ក៏យកទៅមន្ទីរពេទ្យជួយសង្គ្រោះ ។

ចំពោះមូលហេតុដែលបណ្ដាលឱ្យអតីតតារាស្រីសិចស៊ីខាងលើ ឈានដល់ហ៊ានបញ្ចប់ជីវិតខ្លួនឯង គឺដោយសារតែខឹងប្ដីប្ដឹងទៅ តុលាការសុំលែងលះ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ខណៈអ្នកនាង កែវ សូរិយា បានបន្សល់ទុកនូវកូនប្រុសម្នាក់ ជាតំណក់ឈាមរួមគ្នាជាមួយប្ដី ដែលមានឋានៈជាមន្រ្តីយោធា៕