លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានឈ្នះឆ្នោតជាថ្មី ថានឹងកែរដ្ឋធម្មនុញ្ញ មាត្រា ៩ ដើម្បីពង្រឹងកងទ័ព ត្រៀមពេញលេញរួចជាស្រេច ដើម្បីទទួលសង្គ្រាមលោកលើកទី ៣ ដែលអាចនឹងកើតឡើង ។

Image may contain: 1 person, text

Loading...

ទាំងនេះដោយសារតែស្ថានការណ៍ពិភពលោកប្រែប្រួលលឿន ដោយឡែកសកម្មភាពខាងយោធា និង ជម្លោះដែលកើតឡើងរវាងអាមេរិក និង កូរ៉េខាងជើង ជាបច្ច័យនៃការប៉ះទង្គិចមួយ ធ្វើឱ្យសេចក្តីត្រូវការនូវស្ថិរភាពនយោបាយ និង យោធានៃប្រទេសផ្សេងៗ ត្រូវតែមានកម្រិតខ្ពស់ឡើង ឯជប៉ុនក៏ដូចគ្នាផងដែរ ។

លោក ស៊ិនហ្សូ អាបេ បានប្រកាសរំលាយសភា រួចរៀបចំបោះឆ្នោតថ្មី ដើម្បីធ្វើសោធនកម្មរដ្ឋនុញ្ញ ក្នុងគោលបំណងបង្កើតកងទ័ពរបស់ខ្លួនឱ្យខ្លាំងរឹងមាំទ្វេឡើង ។ លទ្ធផលបោះឆ្នោត ធ្វើឡើងដោយទូរទស្សន៍ NHK បានផ្សាយថា គណបក្សសេរីប្រជាធិបតេយ្យ ឬ LDP និង គណបក្សខូមេអ៊ិតុៈ ដែលជាគនបក្សសម្ព័ន្ធមិត្ត ឈ្នះ ៣១២ កៅអី ក្នុងចំនួនទាំងអស់ ៤៦៥ កៅអីរដ្ឋសភា ។

Image may contain: 1 person

មានហេតុផល 4 ដែលរុញឱ្យជប៉ុនត្រូវពង្រឹងកងទ័ពឱ្យខ្លាំង គឺ៖
១. អាមេរិកបើកឱកាស ឬ បង្ខំឱ្យជប៉ុនត្រូវតែពឹងលើខ្លួនឯង ព្រោះជាង ៦០ ឆ្នាំមកហើយ ដែលអាមេរិកធានាសន្តិសុខឱ្យជប៉ុន អស់ថវិកាច្រើនមហាសាល ស្របពេលដែលសព្វថ្ងៃ អាមេរិកកំពុងប្រឈមនឹងបញ្ហាថវិកា ស្ថានភាពសេដ្ឋកិច្ចនៅផ្ទៃក្នុងប្រទេសខ្លួនឯង ដូច្នេះចាំបាច់មហាមិត្តជប៉ុន ត្រូវជួយខ្លួនឯង ។
២. ការសាកល្បងគ្រាប់នុយក្លេអ៊ែរ និង សាកល្បងបាញ់មីស៊ីលឆ្លងទ្វីប របស់កូរ៉េខាងជើងរាល់លើក សុទ្ធតែហោះកាត់ប្រទេសជប៉ុនជានិច្ច ទោះជាគោលដៅសំដៅទៅអាមេរិកក៏ដោយ ធ្វើឱ្យទាំងអាមេរិក ទាំងរដ្ឋាភិបាល រួមទាំងប្រជាជនជប៉ុន នឹកព្រួយដល់មហន្តរាយដែលកើតឡើង ដូច្នេះបើមិនពង្រឹងកងទ័ពខ្លួនឯងទេ នឹងជួបភាពបរាជ័យរហូត ។
៣. ដើម្បីគ្រប់គ្រង និង ការពារផលប្រយោជន៍ជប៉ុន ដែលចែកចាយទូទាំងពិភពលោក ។
៤. លទ្ធផលពីចិន និង អាមេរិក ប្រឈមមុខដាក់គ្នាកាន់តែច្រើនឡើង ទាំងសេដ្ឋកិច្ច និង យោធា ដែលពេលនេះអាមេរិកកំពុងរកផ្លូវទប់ស្កាត់ ភាពរុងរោចន៍របស់ចិន ដោយឡែកវិស័យយោធា ។ ដូចនេះ វាជារឿងដែលត្រូវពន្លឿន និង ចាំបាច់ដើម្បីបង្កើនសមត្ថភាពយោធា ។ កត្តាទាំង 4 នេះ ត្រូវបានចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុន ។

Image may contain: 3 people, outdoor

លោកនាយករដ្ឋមន្ត្រី អាបេ ស្ថិតក្នុងវ័យ ៦៣ ឆ្នាំ ដែលបង្កើតប្រវត្តិសាស្ត្រ ជានាយករដ្ឋមន្ត្រីយូរជាងគេបំផុត ចាប់តាំងពីថ្ងៃបញ្ចប់សង្គ្រាមលោកទី ២ ។ តើលោក អាបេ រៀបចំកងទ័ពឱ្យខ្លាំង ត្រូវប្រើពេលប៉ុន្មាន ? គេធ្វើការទស្សន៍ទាយថា មិនហួសពេល ១ ឆ្នាំឡើយ គ្រប់យ៉ាងកងទ័ពជប៉ុននឹងខ្លាំងពេញលេញ ៕

 

Image may contain: 39 people

Image may contain: sky, ocean, outdoor and water

Image may contain: ocean, sky, outdoor and water

Image may contain: 4 people, people smiling, people standing, outdoor and nature

Image may contain: one or more people, sky and outdoor

No automatic alt text available.

Image may contain: water and outdoor

Image may contain: water and outdoor

Image may contain: 1 person

Image may contain: 7 people, people standing and outdoor

Image may contain: outdoor

No automatic alt text available.

Image may contain: outdoor and water