​តារា​កំប្លែង​ដែល​តែងតែ​ធ្វើឱ្យ​មហាជន​ផ្ទុះសំណើច​តាមរយៈ​ពាក្យសម្ដី​បំ​ប្លុក​បំប្លែង នាង ខ្ញុង នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ទោះបីជា​មួយរយៈ​មុន នាង និង នាយ កៃ​ដ បាន​បែកធ្លាយ​ដំណឹង​ស្នេហា​រហូត​សែនព្រេន​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ស្ងាត់ៗ​ត្រឹម​ដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង បង្ក​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

​ដោយឡែក នាង ខ្ញុង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជាថ្មី បន្ទាប់ពី​នាង បាន​ស្លៀក​ឈុត​ចំហ​ល្វែងលើ​បញ្ចេញ​ដើមទ្រូង​សខ្ចី​ស្ទើរតែ​ទាំងស្រុង ខណៈ​ទៅ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ក្រុមគ្រួសារ​អតីត​ពិធីករ​ដ៏​ល្បីល្បាញ លោក អ៊ិត សេដ្ឋា កាល​យប់​ថ្ងៃទី ២៣ តុលា ម្សិលមិញ​នេះ ។​

​ខ្ញុង បាន​ស្លៀក​ឈុត​ពណ៌​មាស​វែង​អូស​ដី​យ៉ាង​ទាក់ទាញ បើ​មើល​ពីក្រោយ គឺ​សុភាព​សាមញ្ញ​ធម្មតាៗ តែ​នៅខាងមុខ​វិញ ចំហ​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​ស្ទើរតែ​ទាំងស្រុង ទោះបី​ជាមាន​បិតបាំង​ដោយ​ស្បៃ​ស្ដើង​មួយ​ក្ដី ៕