​ផ្ទុះ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ព្រឹក​មិញ​នេះ ដោយសារ​អតីត​តារាចម្រៀង​យេ​យេ អ៊ំ គ​ន្ធា ដែល​កំពុងមាន​ជំងឺអេដស៍​ជាប់​ខ្លួន​ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ជាប់ទាក់ទង​គ្រឿងញៀន ។​

​បើ​ផ្អែក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សិល្បករ​កម្ពុជា​បានឱ្យដឹងថា នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ នេះ កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ និង​អាវុធហត្ថ​ខណ្ឌ​បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ផ្ទះ​១​កន្លែង​លួចលាក់​បង្កប់​ទូ​ហ្គេម​បាញ់​ត្រី​នៅ​បណ្តា​ោ​យ​ផ្លូវ​២៧៣​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ក្នុង​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​នោះ កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ដែល​ក្នុងនោះ​មាន​អតីត​អ្នកចម្រៀង​យេ​យេ​គឺ​អ្នកនាង​អ៊ុំ​គ​ន្ធា​ម្នាក់​ផងដែរ ។​

​តាមរយៈ​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ពេលនេះ​ជង​សង្ស័យ​ទាំង ៣​នាក់ ដែល​ក្នុងនោះ​មាន​អ្នកនាង អ៊ំ គ​ន្ធា ផង ត្រូវបាន​គេ​បញ្ជូនទៅ​ធ្វើការ​សាកសួរ​នាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕​