វីដេអូនៃកាមេរ៉ាសុវត្ថិភាពមួយ បង្ហាញឲ្យឃើញនូវខណៈពេលដ៏ស្លុតរន្ធត់ ដែលបុរសម្នាក់ត្រូវឥទ្ធិពលកម្លាំងខ្យល់កង់រថយន្តផ្ទុះយ៉ាងខ្លាំងក្លា បណ្តាលឲ្យហោះប៉ើងខ្ទាតចម្ងាយច្រើនម៉ែត្រ រងរបួសជាទម្ងន់រហូតបាក់ដៃជើង និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ទាក់ទិនករណីនេះផងដែរ បុរសម្នាក់ឈ្មោះ ចាន់ សុខហេង កាលពីពេលថ្មីៗនេះ បានធ្វើការអះអាងនៅលើលើហ្វេសប៊ុកថា នេះជាករណីដ៏ស្លុតរន្ធត់មួយ ដែលបានកើតឡើងមកលើប្អូនប្រុសរបស់គាត់ ហើយរឿងនេះផងដែរ ក្រុមកង់រថយន្តនោះនឹងត្រូវទទួលខុសត្រូវ ។

តាមគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Sokheng Chen លោកបានសរសេររៀបរាប់ឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំមានរឿងមួយ ចង់ប្រាប់ទៅអ្នកដែលមានឡានប្រើប្រាស់សំបកកង់នឹងអ្នកលក់សូមគិតពីសុវតិភាពឲ្យបានខ្ពោះ កងឡានដែលគ្មានម៉ាកយីហោត្រឹងត្រូវសូមកុំលក់កុំប្រើរវាអី វានាំឲ្យគ្រោះថ្នាក់ទាំងអ្នកលក់នឹងអ្នកប្រើរ កុំឲ្យដូចរឿងខាងក្រោមនេះចឹងវាធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្អូនប្រុសខ្ញុំអញ្ចឹង តែខ្ញុំមិនអត់អោនឲ្យខាងគ្រុមហ៊ុនដែរត្រូវតែទទួលខុសត្រូវចំពោះរឿងនេះឲ្យខ្ញុំ ពីព្រោះគ្រុមហ៊ុនធានាទៅកាប្រើប្រាស់ខ្លី បំផុត1ខែបើរផ្ទុសចំហៀងគេនឹងសង តែនេះមិនទាន់បានប្រើរផងមានគ្រោះថ្នាក់បាត់ទៅហើយ ចាំមើលពួគគាត់គិតមិចវិញជាមួយខ្ញុំ សូមជួយ Share ផងសូមអគុណ» ។

ឆ្លើយតបទៅនឹងអ្នកខមមិនដែលថា គ្រោះថ្នាក់ដោយសារសប់លើសចំណុះសម្ពាធ លោកបានឲ្យដឹងថាៈ មិនមែនមកពីសប់លើសចំណុះទេ បើតាមការពិនិត្យទៅ គឺសំបកកង់នេះវាស្ទើរលោះកណ្តាប់តែម្តង ។

Image may contain: one or more people and indoor

Image may contain: one or more people

No automatic alt text available.