​កាលពី​មួយរយៈ​មុន​មាន​យុវជន​ម្នាក់​ដែល​ប្រើប្រាស់​គណនី​ឈ្មោះ Socheat Nus Ei​ បានធ្វើឱ្យ​ល្បី និង ផ្អើល​អ្នកលេង​បណ្តាញ​សង្គម​ម្តង​រួចមកហើយ ពី​គំនូរ​ស្នាដៃ​នៃ​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​តំណាង​ខេត្ត​ចំនួន ៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយឡែក​នាពេល​ថ្មីៗ​នេះ​ទៀត ស្រាប់​តែមាន​យុវនារី​មួយរូប​ទៀត ក៏បាន​បង្ក​ការភ្ញាក់ផ្អើល​មិន​ចាញ់​យុវជន​មុន​ដែរ ចំពោះ​គំនិត​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​តំណាង​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​យុវនារី​ដែល​កំពុង​ធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ដោយសារ​គំនូរ​ច្នៃ​ម៉ូដ​ខាងលើ​នោះ មានឈ្មោះ​ផ្លូវការ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Arisa Phoenix ។ យុវនារី​ខ្មែរ​រូបនេះ​បាន​បញ្ចេញ​ទឹកដៃ ក៏ដូចជា​គំនិត​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ខ្មែរ​ដ៏​ស្រស់ស្អាត ៤ ឈុត​តាមរយៈ​គំនូរដៃ ហើយ​ក្រោយពី​បង្ហោះ​រូបគំនូរ​នៃ​ម៉ូដ​សម្លៀកបំពាក់​ទាំងនោះ​លើ​បណ្តាញ​សង្គម​ភ្លាម ឃើញ​មាន​ប្រិយមិត្ត​គាំទ្រ​យ៉ាងខ្លាំង អ្វីដែល​សំខាន់​ថែមទាំង​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ទៀតផង ។​

​ចង់ដឹងថា គំនិត​ច្នៃប្រឌិត​ម៉ូដ​សម្លៀកបំពាក់​របស់​យុវនារី​ខ្មែរ​ខាងលើ​មាន​លក្ខណៈ​ទាក់ទាញ និង ស្តែង​ឱ្យឃើញ​ពី​អត្តសញ្ញាណ​ជាតិ​ក្នុង​ទម្រង់​បែបណាខ្លះ សូម​ទស្សនា​រូបភាព​នៅ​ខាងក្រោម ៕