​ស្ត្រី​ជា​ម្តាយ​វ័យក្មេង​ក្រីក្រ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បង្ខំចិត្ត​សម្រាលកូន​នៅតាម​ផ្លូវ​ដោយ​ខ្លួនឯង ដោយសារតែ​មន្ទីរពេទ្យ​នៅក្បែរ​មួយ​បាន​បដិសេធ​ទទួលយក​ការជួយ​សម្រាល​ឲ្យ ។ ហេតុការណ៍​នេះ​បានកើត​នៅវេលា​ម៉ោង​ប្រហែល ៤ ទៀបភ្លឺ កាលពីពេល​កន្លងទៅនេះ ។​

​ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​មួយ​ក្នុងស្រុក Saraikela Kharsawan បាន​ប្រទះឃើញ​ម្តាយ​ថ្មី​ថ្លោ​ង​នេះ កំពុង​ដាក់​ទារក​នៅលើ​ភ្លៅ​របស់​នាង ជាមួយ​ទងផ្ចិត​យី​ង​យោង​នៅតែ​ភ្ជាប់​រវាង​ម្តាយ និង​ទារក ខណៈ​ខោអាវ​របស់​នាង​ក៏​ប្រឡាក់​ទៅដោយ​ឈាម ។ ហើយ​ម្តាយ​ដ៏​កំសត់​រូបនេះ ក៏ត្រូវ​បានឃើញ​ស្ថិតក្នុង​ស្ថានភាព​ទន់ខ្សោយ​កម្លាំង​ផងដែរ ។​

​អ្នកភូមិ​ម្នាក់​និយាយថា ស្ត្រី​ជា​ម្តាយ​វ័យក្មេង​នេះ​កំពុង​ស្ថិតក្នុង​សភាព​ទុក្ខវេទនា​យ៉ាងខ្លាំង ។ ហើយ​នាង​ក៏​កំពុង​ញ័រទទ្រើក​ពុំ​អាច​លើក​បីកូន​បានទេ ។ ខណៈ​មាន​រថយន្ត​ធុន​ធ្ងន់​បើក​ឆ្លងកាត់​នោះ ប៉ុន្តែ ស្ត្រី​ជា​ម្តាយ​នេះ​ពុំ​អាច​ចលនា​ទៅកាន់​ចិញ្ចើមផ្លូវ​បានទេ ។ ហេតុដូច្នេះ ពួក​អ្នកភូមិ​បាននាំគ្នា​ឈរ​ព័ទ្ធជុំវិញ​នាង ដើម្បី​បិទផ្លូវ​រថយន្ត ។ អ្នកភូមិ​ពន្យល់ថា ទីបំផុត ពួកគេ​បាន​ទៅដល់​មជ្ឈមណ្ឌល​សុខភាព​សហគមន៍​មួយ ដើម្បី​យក​ម្តាយ និង​កូន​ចេញ​វិញ ប៉ុន្តែ និយាយថាៈ «​ការឆ្លើយ​របស់​ពួកគេ គឺ​ធ្វើ​ឲ្យ​ក្តៅក្រហាយ​» ។​

​ជាក់ស្តែង បុគ្គលិក​ពេទ្យ​បាន​បដិសេធ ទទួលយក​ការជួយ​សង្គ្រោះបន្ទាន់ ចំពោះ​ស្ត្រី​នេះ​ទេ ហើយ​ទារក​របស់​នាង​ទេ ព្រោះ​ពួកគេ​ត្រូវបាន​ការអនុញ្ញាត​ពី​ថៅកែ ក៏ដូចជា​ឪពុកម្តាយ​របស់​ម្តាយ​វ័យក្មេង​នេះ ។ ហើយ​ពួកគេ (​ខាង​មន្ទីរពេទ្យ​) បាន​ប្រាប់​ពួក​អ្នកភូមិ​ថា ពួកគេ​ត្រូវតែ​រៀបចំ​ការដឹកជញ្ជូន​ដោយផ្ទាល់​ខ្លួន​ពួកគេ​ទៅ ដោយសារតែ​គ្មាន​រថយន្ត​សង្គ្រោះបន្ទាន់​នៅពេលនោះ ។ បន្ទាប់មក អ្នកភូមិ​បាន​កោតសរសើរ​អ្នករត់​ម៉ូតូ​កង់​បី ដែល​បាន​ឈប់ និង​ជួយ​ដឹក​ម្តាយ និង​ទារក ទៅកាន់​មន្ទីរពេទ្យ Chandil Sub Divisional រយៈពេល ២ ឆ្នាំ ក្រោយមក ។​

​យោងតាម Daily Mail ស្ត្រី​ជា​ម្តាយ​វ័យក្មេង​នេះ បាន​កំពុង​រស់​ឯកោ​តាម​ដងផ្លូវ អស់​រយៈពេល ៤ ខែ មកហើយ ដោយសារតែ​នាង​ត្រូវបាន​មិត្ត​ប្រុស​បោះបង់ចោល បន្ទាប់ពី​នាង​មាន​ផ្ទៃពោះ ហើយ​នាង​ក៏​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ ដើម្បី​កុំ​ឲ្យ​គ្រួសារ​ខូច​កេរ្តិ៍ឈ្មោះ និង​រង​ភាពអាម៉ាស់​ដោយសារតែ​រូបនាង​ស្ថិតក្នុង​សភាព​បែបនេះ ៕