​មនុស្ស​ជាច្រើន​បាន​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​គ្រប់ៗ​គ្នា​រួចមកហើយ ទាក់ទង​នឹង​រឿងរ៉ាវ​នៅលើ​អត្តសញ្ញាណប័ណ្ណ​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​កាលពីពេល​កន្លងទៅនេះ ដោយសារតែ​មានឈ្មោះ​ចម្លែកៗ​ដូចជា​លោកយាយ​ម្នាក់​មាន​ឈ្មោះថា «​រឿង សិច​» និង​លោកតា​ម្នាក់​ឈ្មោះ «​ប៉េ ណូ​» ទើបតែ​កន្លងផុត​ពុំទាន់​ផុត​រន្ធត់​ពី​ការចងចាំ​ផង ឥឡូវនេះ ចូលដល់​រឿង​ចម្លែក​ថ្មី ដោយ​នៅលើ​អត្តសញ្ញាណប័ណ្ណ​រប​ស់បុ​រស​ម្នាក់ ត្រូវ​បានឃើញ​ឆ្នាំ​កំណើត​របស់គាត់​គឺ «២១៩៦» ។

​ទោះយ៉ាងណា មនុស្ស​ជាច្រើន​បាន​គិតថា អត្តសញ្ញាណប័ណ្ណ​របស់​បុរស​នេះ ដែល​កំពុងត្រូវបាន​គេចែករំលែកនៅលើ​​ហ្វេសប៊ុក គឺជា​ការ​វាយ​ច្រឡំ​របស់​កុំព្យូទ័រ ខណៈ​អ្នកខ្លះ​ទៀតថា វា​ជាការ​កែច្នៃ​របស់​មនុស្ស​ខិលខូច​ប៉ុណ្ណោះ ។​

​ប៉ុន្តែ មនុស្ស​ជាច្រើនទៀត បាន​ជឿជាក់ថា នេះ​ជា​កំហុស​ដ៏​ធំ​មួយ​របស់​អ្នក​វាយ​កុំព្យូទ័រ​តែម្តង ហើយ​វា​អាច​នៅ​រក្សា​មកទល់​ការ​លេច​ធ្លាយ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងនេះ គឺ​ដោយសារតែ​លោកពូ ប៉ុន គ្រិ​ល នេះ គាត់​អត់​ចេះអក្សរ​សូម្បីតែ​លេខ ៕​