​ថ្មីៗ​នេះ នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី បាន​ព្យាករណ៍​ថា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតាម​តំបន់​ជាច្រើន នៅលើ​ឧបទ្វីប​នេះ ចាប់ពី​ថ្ងៃអាទិត្យ (២៩ តុលា​) ដល់​ថ្ងៃ​ព្រហស្បតិ៍ (២ វិច្ឆិកា​) និង​បានដាក់​តំបន់​ជាច្រើន​ស្ថិតក្នុង​ហានិភ័យ​នៃ​គ្រោះទឹកជំនន់ ។ ឥឡូវនេះ រដូវ​មូសុង​បានចាប់ផ្តើម​ជាមួយ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​នៅក្នុង​ទីក្រុង ហើយ​ទឹកជំនន់​ក៏​ចាប់ផ្តើម​រំកិល​ជា​បណ្តើរៗ​ផងដែរ ។​

Loading...

​ន្ទា​ប់​ភ្លៀង​ធ្លា​ក់មួយ​មេ​ដំបូង​នៃ​រដូវ​នេះ ឃើញថា​ទីក្រុង Kuala Lumpur បាន​រង​ការវាយប្រហារ ហើយ​បណ្តា​រូបភាព​នៃ​ឥទ្ធិពល​ភ្លៀង​ដ៏​បាក់​មេឃ​នេះ ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ផងដែរ ដោយ​បង្ហាញ​ឲ្យ​ឃើញ​មហាវិថី​ជាច្រើន​ក្នុង​ទីក្រុង​ត្រូវបាន​ជន់​លិច ៕