​សង្ឃ​កំហូច​១​អង្គ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ប៉ូលីស​បានធ្វើការ​ឃាត់ខ្លួន និង​រកឃើញថា​បាន​បើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង ស្ថិតក្នុង​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ ។​

Loading...

​ប៉ូលីស​បាន​រកឃើញ​លោកសង្ឃ Phra Pahaisal ព្រះជន្ម ៥៩ វស្សា ដែលមាន​ឈ្មោះ​ធម្មតា Phaisal Punthong កំពុងបើក​រថយន្ត​ស្ថិតនៅ​ផ្លូវ​ប្រសព្វ​មួយ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ប៉ា​តា​យ៉ា វេលា​ម៉ោង ១២ និង ១០ នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣១ តុលា ។

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន សង្ឃ​រូបនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ស្ថិតក្នុង​សភាព​ស្រវឹង ហើយ​តាម​លទ្ធផល​នៃ​ការធ្វើ​តេស បានបង្ហាញ​តេស្ត​ជាតិ​អាល់កុល ១៨៣ មី​លី​ក្រាម​/​ដេ​ស៊ី​លីត្រ ។ Phaisal ឆ្លើយ​ប្រាប់​ប៉ូលីស​ថា ខ្លួន​ធ្វើដំណើរ​ចេញពី​វត្ត Chai Magalaram ស្ថិតក្នុង​ស្រុក Lam Lukka, Pathum Thani ដើម្បី​ទៅសួរសុខទុក្ខ​សាច់ញាតិ​នៅ​ប៉ា​តា​យ៉ា ។​

​ទោះយ៉ាងណា ប៉ូលីស​បាន​នាំខ្លួន​សង្ឃ​រូបនេះ ទៅកាន់​វត្ត Tham Samakkhi ដើម្បី​ឲ្យ​ទទួលទោស​ទៅតាម​វិន័យ​សង្ឃ ៕

ខាងក្រោមនេះ ជារូបភាពសង្ឃកំហូចនៅថៃ ដែលត្រូវបានចាប់ខ្លួនដូចក្នុងករណីខាងលើនេះដែរ កាលពីពេលកន្លងមក៖