ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនឹកស្មានពុំដល់ មកលើក្មេងស្រីម្នាក់ ខណៈពេលនាងធ្វើដំណើរតាមម៉ូតូ ត្រូវបានគេចែករំលែកតៗគ្នាឡើងកក្រើកហ្វេសប៊ុកជាថ្មី ក្នុងបំណងដាស់តឿនដល់មនុស្សទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយកុំមើលស្រាលរឿងហេតុអាក្រក់ណាមួយ ដែលអាចកើតឡើងដោយគ្មានការព្រៀងទុកជាមុន ។

Loading...

ជាក់ស្តែង ហេតុការណ៍គ្រោះដ៏ស្លុតរន្ធត់មួយដែលបានកើតឡើងខណៈពេលធ្វើចរាចរណ៍ បានបណ្តាលឲ្យក្មេងស្រីម្នាក់ត្រូវធ្លាក់ពីម៉ូតូរមូរដៃម្ខាងចូលគៀបជាប់ចន្លោះច្រវាក់និងកាំម៉ូតូ គួរឲ្យអាសូរបំផុត ស្ថិតនៅកាំពី ខេត្តក្រចេះ ក្នុងអំឡុងខែមេសា ២០១៧ កន្លងមកនេះ ។ ហើយចំពោះមូលហេតុនៃហេតុការណ៍ដ៏សែនព្រឺព្រួចនេះផងដែរ គឺដោយសារក្មេងស្រីរងគ្រោះនោះពាក់អាវដៃវែងៗពេក ដែលជាហេតុធ្វើឲ្យជាយអាវត្រូវខ្យល់បក់ផាយផាត់ចូលទៅនឹងកាំម៉ូតូរមូទាញទាំងមនុស្សចូលទាំងកំរោលបែបនេះ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mēłødÿ Hout បានឲ្យដឹងថា៖ «គ្រោះថ្នាក់ចរាចរណ៍នៅកាំពីខេត្តក្រចេះមូលហេតុមកពីពាក់អាវធ្លាក់ចូលកាំម៉ូតូបណ្តាលអោយទាញ់កូនស្រីម្នាក់នេះចូលកាំម៉ូតូភ្លាម…ម៉ាក់ខ្ញុំនិងអ្នកភូមិបានជួយក្មេងស្រីនេះរួចផុតពីការជាប់កាំម៉ូតូដោយសុវត្ថិភាពហេីយ… ដូចនេះសូមបងប្អូនប្រុងប្រយ៉ាតពេលពាក់អាវវែងពេលជិះម៉ូតូ… 🙏🙏🙏»