​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​បំផុត​មួយ ដែល​សត្វ​ខ្លា​ស៊ី​បេ​រី​១​ក្បាល បាន​វាយប្រហារ​ស្ត្រី​អ្នក​មើលថែ​សួន​វ័យក្មេង​ម្នាក់ ស្ថិតនៅ​ចំពោះមុខ​ភ្ញៀវទេសចរ​ដែល​ស្ថិតក្នុង​អារម្មណ៍​តក់ស្លុត​គ្រប់ៗ​គ្នា ។​

Loading...

​សត្វ​ខ្លា​នេះ​ដែលមាន​ឈ្មោះថា Typhoon លោត​សង្គ្រប់​ទៅលើ​ស្ត្រី​អ្នក​មើលថែ​នោះ ស្ថិត​នៅឯ​សួនសត្វ Kaliningrad ក្នុងប្រទេស​រុស្ស៊ី បន្ទាប់ពី​ទ្រុង​របស់​វា​បានធ្វើ​ឲ្យ​បើកចំហរ​ដោយ​ចៃដន្យ ខណៈ​នាង​បាន​នាំយក​ចំណី​ទៅ​ឲ្យ​ពួកវា​ស៊ី ។​

​ប៉ុន្តែ ជីវិត​របស់​នាង​ត្រូវបាន​ជួយសង្គ្រោះ ខណៈដែល​អ្នកទស្សនា​ពោរពេញ​ដោយ​ក្តី​រន្ធត់​បំផុត បាន​ស្រែក​យ៉ាង​សន្ធាប់ និង​គប់​ដុំថ្ម​ដាក់ រហូត​ធ្វើ​ឲ្យ​វា​ដកខ្លួន​ថយ ។​

​ភ្ញៀវទេសចរ​ប្រុសៗ​មួយចំនួន សូម្បី​ចាប់ទាញ​តុ និង​កៅអី ចេញពី​ហាង​កាហ្វេ​ក្បែរ​នោះ និង​លើក​គ្រវែង​ពីលើ​របង​ការពារ ចូលក្នុង​ទ្រុង ដើម្បី​រំខាន​សត្វ​ខ្លា​នេះ ដើម្បី​ទុក​ឱកាស​ឲ្យ​ស្ត្រី​រងគ្រោះ​បានគេច​ខ្លួន ។​

​ស្ត្រី​អ្នក​មើលថែ​នេះ​ដែល​ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ មកពី Kaliningrad ត្រូវបាន​សត្វ​ខ្លា​នេះ​ខាំ​ញក់ញី ប៉ុន្តែ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ហើយ​រំពឹងថា​នាង​នឹង​រួចផុត​សេចក្តីស្លាប់​ពីមុខ​របួស​ដ៏​ធ្ងន់ធ្ងរ ៕​