​ខណៈពេលដែល​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ចូក​ម្តង​១​ស្លាបព្រាៗ ដាក់​ចំណី​ឲ្យ​ត្រី​ស៊ី​នៅ​វិមាន Akasaka នៅ​តូ​ក្យូ នោះ​ប្រធានាធិបតី​អាមេរិក Donal Trump បាន​មាន​កាយវិការ «​ចាយ​ធំ​» មួយ ជាហេតុ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សើច​ញឹមៗ ។​

​តាម The Guardian ក្រោយ​ជំនួប​ជាមួយ​មហាក្សត្រ​ជប៉ុន ថ្ងៃទី​៦ វិច្ឆិកា នៅ​ថ្ងៃ​បន្ទាប់​ក្នុង​ដំណើរ​ទស្សនកិច្ច​អាស៊ី រយៈពេល ១២ ថ្ងៃ ប្រធានាធិបតី​អាមេរិក Donal Trump បានរួម​ដំណើរ​ជាមួយ​នាយករដ្ឋមន្ត្រី Shinzo Abe ទៅ​ឲ្យ​ចំណី​ត្រី​នៅ​វិមាន Akasaka , តូ​ក្យូ ។ អាង​ត្រី Koi ដ៏​ល្បីល្បាញ​នេះ​ធ្លាប់​បានទទួល​ស្វាគមន៍​ប្រមុខរដ្ឋ​ជាច្រើន​មក​ទស្សនា ។​

​បន្ទាប់មក អ្នក​ទាំង​២​បាន​យក​ស្លាបព្រា​ដួស​ចំណី​ត្រី​ម្តង​១​ស្លា​ព្រាៗ ទម្លាក់​ចុះ​អាង​ត្រី ។ តែមួយ​សន្ទុះ លោក Trump បាន​ចាក់​ចំណី​ក្នុង​ប្រអប់​ទាំងអស់​ឲ្យ​ហ្វូង​ត្រី​តែម្តង ។ កាយវិការ​នេះ​នាំ​ឲ្យ​លោក Abe អស់សំណើច ហើយ​សូម្បី​ប្រមុខ​ការទូត​អាមេរិក ក៏​សើច​ញឹមៗ​ផងដែរ ។ ពិតជា​ចិត្ត​ទូលាយ​មែន​!!​