កំពូល​កីឡាការិនី​ផ្នែក​កាយ​វិ​ប្ប​កម្ម​ដែលមាន​សាច់ដុំ​ធំៗ​ដ៏​គួរ​ឲ្យ​ខ្លាច នាង Natalia Kuznetsova ថ្មីៗ​នេះ បានប្រកាសថា នាង​នឹង​វិល​ត្រលប់​ទៅរក​អាជីព​កីឡាករ​នេះ​វិញ ក្រោយពី​អវត្តមាន​អស់​រយៈពេល ១៨ ខែ ។​

​កីឡាការិនី​សញ្ជាតិ​រុស្ស៊ី​មាន​មាឌធំ​ពោរពេញ​ដោយ​កំហឹង​ដ៏​មហិមា​រូបនេះ បាន​ចូលនិវត្តន៍ បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ជើងឯក​អឺរ៉ុប សំរាប់​កីឡា​ bench press និង deadlift​ ។

​នាង​ក៏បាន​បង្កើត​ឯកទគ្គកម្ម​ពិភពលោក​សម្រាប់​ការ​ដេក​ទ្រ​ទម្ងន់ (375lb or 26st 11lb) និង​លើក​ទម្ងន់ (530lb or 37st 12 lb) និង​រត់ប្រណាំង ។​

​ឥឡូវនេះ កីឡាការិនី​សាច់ដុំ​យក្ស​វ័យ ២៦ ឆ្នាំ រូបនេះ បាន​សម្រេចចិត្តថា នាង​មិនអាច​នៅ​ឆ្ងាយ​តទៅទៀតបាន​ពី​កីឡា​នេះ​ទេ និង​វិលត្រឡប់​ទៅ​សង្វៀន​វិញ នៅក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដើម្បី​ប្រកួត​កម្លាំង​សាច់ដុំ​នេះ​ឲ្យ​កាន់តែ​ជាង​មុន​ទៅទៀត ។

គួរបញ្ជាក់ថា នាង Natalia Kuznetsova ដែលមាននិស្ស័យចូលចិត្ត និងចូលហ្វឹកហាត់កីឡាផ្នែកកាយវិប្បកម្មនេះ តាំងនាងមានអាយុ ១៤ ឆ្នាំ មកម្លេះ ៕