Uber កំពុង​អនុវត្ត​ជំហាន​ទៅមុខ​ជាមួយ​ផែនការ​សាក​ពិសោធន៍​តាក់ស៊ី​ហោះ​ស្វ័យប្រវត្តិ ដោយ​ប្រើ​ឋា​ម​ពល​អគ្គិសនី នៅ Los Angeles នា​ឆ្នាំ​២០២០ ។​ Uber កំពុង​ប្រាកដ​កម្ម​នូវ​ផែនការ «​តាក់ស៊ី​ហោះ​» តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែក​ទន់​គ្រប់គ្រង​ជាមួយ​អង្គការ NASA ។​

​ចក្ខុវិស័យ​របស់ Uber ដើម្បី​ដំណើរការ​តាក់ស៊ី​ហោះ អាច​ក្លាយជា​ការពិត​ជាក់ស្តែង​នៅ​ឆ្នាំ​២០២០

​នាយក Uber លោក Jeff Holden បានប្រកាស​ពី​កិច្ចសន្យា​សេវាកម្ម​ថ្មី នាឱកាស​នៃ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ សំរាប់​សហគមន៍ Web ស៊ីជម្រៅ – Web Summit នៅ Lisbon ព្រមជាមួយ​ការផ្តើម​សំណើ​រសាក​ពិសោធន៍​សេវាកម្ម​តាក់ស៊ី​ហោះ Uber Air ៤ កៅអី​, 200 mph នៅ​ពាសពេញ Los Angeles នា​ឆ្នាំ​២០២០ ។ នេះ​គឺជា​ទីផ្សារ​សាកល្បង​ទី​២ បន្ទាប់ពី Dallas ។​

Uber ឲ្យ​ដឹងថា តាក់ស៊ី​ហោះ​ប្រើប្រាស់​ឥន្ធនៈ​អគ្គិសនី​ទាំងស្រុង ហើយ​ដំណើរ​ដែល​ស្ថិតក្នុង​ចំណុច​ខ្ពស់​ត្រូវ​ប្រើពេល ៨០ នាទី នៅសល់​ត្រឹមតែ ៤ នាទី ប៉ុណ្ណោះ ។ Uber មាន​គ្រោងការណ៍​នឹង​ផ្គត់ផ្គង់​បែបផែន​សម្របសម្រួល​សេវា​អាកាសចរណ៍​សម្រាប់​អូឡាំពិក Los Angeles ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២៨ ។ ប៉ុន្តែ អ្នកជំនាញការ​មួយចំនួន​នៅតែមាន​កង្វល់​ថា តើ​តាក់ស៊ី​ហោះ​ស្វ័យប្រវត្តិ ពិតជា​ក្លាយជា​រឿង​ប្រាកដ​ដែរ ឬ ទេ ។​

Holden នាយក​របស់ Uber ពោលថាៈ «​ដើម្បី​អនុវត្ត​ផែនការ​នេះ​ដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ក្នុង​បច្ចេកវិទ្យា​គ្រប់គ្រង​លំហ​អាកាស ។ កិច្ចសហការ​ដ៏​ជំនាញ​លើ​បច្ចេកវិទ្យា​ផ្នែក​ទន់​របស់ Uber ជាមួយ​បទពិសោធន៍​រាប់សិប​ឆ្នាំ​ពី​សកម្មភាព​លំហ​អាកាស​របស់ NASA គឺជា​ជំហាន​ដ៏​សំខាន់​មួយ​» ។​

Uber មាន​គំរោង​ផ្តល់​សេវាកម្ម​មួយចំនួន​សំរាប់​អូឡាំពិក Los Angeles ឆ្នាំ ២០២៨

​Uber នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត ៥ ដែលមាន​ឯកទេស​ផលិត​ប្រភេទ​យន្តហោះ​ឡើង និង​ចុះ​ត្រង់​ជំនាន់​ថ្មី ។ នៅ​ឆ្នាំនេះ Uber បាន​ជួល​អ្នកឯកទេស ២ រូប របស់ NASA ដើម្បី​គ្រប់គ្រង​ការផលិត​យន្តហោះ និង​កម្មវិធី​ផ្នែក​ទន់​សំរាប់​គ្រប់គ្រង​ចរាចរ​ដែនអាកាស ។​

Uber ក៏បាន​ចុះកិច្ចសន្យា​ជាមួយ Sanstone Properties ដើម្បី​ធ្វើ​ផែនការ​កសាង​បណ្តា «​កំពង់ផែ​អាកាសចរណ៍​» ទុក​សំរាប់​បំរើ​ឲ្យ​ការឈប់​សំចត​របស់​តាក់ស៊ី​យន្តហោះ ៕​