​បណ្តា​អ្នកជំនាញការ​នៃ​ស្ថាប័ន​អាកាសចរណ៍​អវកាស​អាមេរិក (NASA) ឲ្យ​ដឹងថា ថ្ងៃទី​១៥ វិច្ឆិកា នេះ គឺជា​ថ្ងៃ​អ​វ​សាន្ត ឬ «​ការបញ្ចប់​ពិតប្រាកដ​របស់​ពិភពលោក​» ព្រឹត្តិការណ៍​នេះ​អូសបន្លាយ​ក្នុងអំឡុងពេល​តែ​១​ខែ ។​

Loading...

​តាម NASA ប្រការនេះ​បណ្តាលមកពី​ឥទ្ធិពល​ពុំ​ប្រក្រតី​កើតមានឡើង អាស្រ័យ​ដោយ​ការពិត​ជាក់ស្តែង នឹង​ចលនា​ទៅ​ប៉ែក​ខាងលិច​នៃ​ភព​ព្រហស្បតិ៍ (Jpiter) ហើយ​ភព​ទាំងពីរ​នេះ​នឹង​បញ្ចេញ​កម្តៅ​យ៉ាងខ្លាំង​ស្របគ្នា​ក្នុងពេល​តែមួយ ។​

​នៅ​តំណ​ភ្ជាប់​នេះ បណ្តា​ប្រតិកម្ម​គីមី​ម្ចាស់ការ​នឹង​ចាប់ផ្តើម​កើត​ឡើងលើ​ផ្ទៃ​ភព​ព្រហស្បតិ៍ ។ បាតុភូត​នេះ​នឹង​នាំ​ឲ្យ​លំហ​អាកាស​បញ្ចេញ​ចោល​នូវ​បរិមាណ​អ៊ី​ដ្រូ​ហ្សែ​ន​យ៉ាងច្រើន ហេតុនេះ វា​អាច​បង្ក​ឲ្យ​មាន​ករណី​ផ្ទុះ​លើ​ផ្ទៃ​ព្រះអាទិត្យ ។​

​លទ្ធផល​គឺ​ព្រះអាទិត្យ​នឹង​បង្កើន​សីតុណ្ហភាព​ខ្លាំង តែ ២-៣ សប្តាហ៍ ក្រោយមក ភព​នេះ (​ព្រះអាទិត្យ​) នឹង​វិល​ត្រឡប់មក​ស្ថានភាព​ធម្មតា​របស់​វា​វិញ ។​

​ព្រមជាមួយ​គ្នា​នោះ ផែនដី​អាច​ត្រូវ «​ពន្លិច​» ក្នុង​ស្បៃ​ង​ងិ​ត​យ៉ាងតិច​១​សប្តាហ៍ ៕​