​បន្ទាប់ពី​បាត់​ខ្លួន​នៅ​ថ្ងៃ​សុក្រ នារី​ជា​បុគ្គលិក​ធនាគារ​មាន​រូបឆោម​ស្រស់​សោភា​ម្នាក់ ត្រូវបាន​រកឃើញ​ដោយ​សាកសព​របស់​នាង​ត្រូវបាន​គេ​ដុត បន្ទាប់ពី​ឃាតករ​បានធ្វើ​ការរំលោភ​នាង​រួច ស្ថិតនៅបរិវេណនៃ​យានដ្ឋាន​នៃ​ក្រុមហ៊ុន Towing នៅ Barangay Rosario ស្ថិតក្នុង​ទីក្រុង Pasig ប្រទេស​ហ្វីលីពីន ។​

​បើតាម​គ្រួសារ​របស់​នាង​ឲ្យ​ដឹង នារី​រងគ្រោះ​មានឈ្មោះ​ថា Mabel Tagama Cama អាយុ ២៣ ឆ្នាំ ជា​បុគ្គលិក​ធនាគារ ហើយ​នាង​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។​

​យោងតាម​របាយការណ៍​ប៉ូលីស បាន​ឲ្យ​ដឹងថា ១​ផ្នែក​នៃ​សាកសព​របស់​នាង​ត្រូវបាន​គេ​ដុត​ខ្លោច និង​ខោអាវ​របស់​នាង​ត្រូវ​ដាច់​រហែក ។ រីឯ​ខោអាវ​ទ្រនាប់​របស់​នាង​វិញ ត្រូវបាន​រកឃើញ​នៅក្បែរ​សាកសព​របស់​នា​ង​ផងដែរ ប៉ុន្តែ គ្រឿងអលង្ការ ក៏ដូចជា​របស់របរ​នៅជាប់​នឹង​ខ្លួន​របស់​នាង ត្រូវ​បាត់បង់​ទាំងអស់ ។​

​អាជ្ញាធរ​ជឿថា ពួកកម្មករ​ស្ថិតក្នុង​តំបន់​នោះ គឺជា​ឃាតករ​រំលោភ និង​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ មកលើ​នារី​រងគ្រោះ​ខាងលើ ៕​