ប្តី​ប្រពន្ធ​២​នាក់ នៅ​ប្រទេស​ចិន បាន​ធ្លាក់​ក្នុង​សភាព​ទី​ទ័ល និង​អស់សង្ឃឹម​ដល់​ថ្នាក់​ប្រើប្រាស់​វិធី​ស៊ី​ស្មៅ​នៅ​ចិញ្ចើមថ្នល់ ដើម្បី​ស្វែងរក​វិធី​សង្គ្រោះ​កូន​អាយុ​៩​ឆ្នាំ កំពុង​មាន​ជំងឺ​ជា​ទម្ងន់​។​ ​ចាប់ផ្តើម​ពី​ការលក់​អស់​ទ្រព្យសម្បត្តិ​រហូតដល់​ដើរ​ខ្ចីបុល​ប្រាក់​កាក់ ប្តី​ប្រពន្ធ​មួយគូ​នេះ​ត្រូវ​បាន​ច្រាន​ដល់​ជំហាន​ចុង​ក្រោយ​បង្ខំចិត្ត​ធ្វើ​រឿង​ដ៏​សែន​ខ្លោចផ្សារ​មួយ​សុំ​ឧបត្ថម្ភ​ការ​ដាក់​ទាន​។​

Loading...

​ពួក​គេ​ឲ្យដឹង​ថា អ្វីៗ​ដែល​ពួកគេ​មាន​ត្រូវ​បាន​រលាយ​អស់​ក្រោយពី​ចំណាយ​ប្រមាណ ៧៥.០០០​ដុល្លារ សម្រាប់​ថ្លៃ​ថ្នាំ និង​ព្យាបាល​ជំងឺមហារីក​ឈាម​របស់​កូន​។ មួយ​ផ្នែក​ក្នុង​នោះ​ជា​ផ្នែក​ខ្ចីបុល​ដែល​មាន​ការប្រាក់​ខ្ពស់​។​

​អ្នក​ទាំង​២​សុំ​ការជួយ​ឧបត្ថម្ភ​ពី​សំណាក់​អ្នកដំណើរ ហើយ​ពួកគេ​នឹង​ធ្វើឲ្យ​អ្នក​ទាំងនោះ​សប្បាយ​តាមរយៈ​ការចាប់យក​ស្មៅ​ពី​គំនរ​ស្មៅ​ដែល​ពួកគេ​លុតជង្គង់​លើ​មក​បរិភោគ ។​

បុរស​ជា​ឪពុក​ទ្រហោយំ​គ្រា​អ្នកដំណើរ​ឆ្លងកាត់​ម្នាក់​ផ្តល់​លុយកាក់​ខ្លះ​ឲ្យ​ពួកគេ​ព្យាបាល​ជំងឺ​កូនប្រុស​

Kuang Han អាយុ​៩​ឆ្នាំ ត្រូវបាន​គេ​វិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក​ឈាម​ធ្ងន់ធ្ងរ កាលពី​ខែ​៣

​​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ឆា​ណែ​ល Pea វីដេអូ ស្ត្រី​ជា​ម្តាយ Xiang Weiling និយាយថា ប្តី​ប្រពន្ធនាង​ពុំ​មាន​សមត្ថភាព​សម្តែង​អ្វី​ដើម្បី​ទាក់ទាញ​សប្បុរសជន ហើយ​ការ​ស៊ី​ស្មៅ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដែល​គេ​ធ្វើ​សម្រាប់​ជា​កិច្ច​អរគុណ​។ Weiling ចែករំលែក​ថា កូនប្រុស​នាង​ទោះបី​ទើប​មាន​អាយុ​៩​ឆ្នាំ តែ​បាន​យល់​ដឹង​ថា ខ្លួន​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ពិត​ជា​អម្រែ​ក​មួយ​យ៉ាង​ធ្ងន់​ចំពោះ​ឪពុក​។ គ្រា​ឃើញ​ឪ​ម្តាយ​អស់​លុយ​ដែល​ខំ​សន្សំទុក​ដើម្បី​ព្យាបាល​ជំងឺ​របស់​ខ្លួន ក្មេងប្រុស​នេះ​បាន​និយាយ​តិច​ណាស់​ជាមួយ​ម្តាយ “​ពុក​ម៉ែ​” ចូរ​បំភ្លេច​កូន​ទៅ “​បង្កើត​កូន​មួយ​ផ្សេង​ទៀត​ទៅ​” ។​

ពួក​គេ​បកស្រាយ​ស្ថានភាព​របស់​ខ្លួន​ជា​អក្សរ​លើ​ស្លាក​មួយ ហើយ​លុតជង្គង់​ម្ខាង​ម្នាក់ ដើម្បី​ស្នើសុំ​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន​។

​រឿងរ៉ាវ​ដ៏​សែន​ខ្លោចផ្សារ​របស់​ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​រាលដាល​យ៉ាង​លឿន​នៅ​ប្រទេស​ចិន តាមរយៈ​វីដេអូរ​ស្តីពី​ពួកគេ កាលពី​ថ្ងៃ ៥/១១ អ្នក​ទាំងឡាយ​បាន​សំឡឹង​ឃើញ​ពួកគេ​ស៊ី​ស្មៅ​ដើម្បី​សុំ​លុយ នៅ​ខេត្ត ហ៊ី​ប៉ី ភាគ​ខាងជើង​ប្រទេស​ចិន​។​

​កូនប្រុស​របស់​ពួកគេ​បាន​ឆ្លងកាត់​ដំណាក់កាល​ប្តូរ​ខួរ​ឆ្អឹងខ្នង ប៉ុន្តែ​សួត​របស់​វា​បែរ​ជា​ពុំ​ទទួលយក​បណ្តា​កោសិកា​ថ្មី ជាហេតុ​នាំឲ្យ​កើត​ការឆ្លង​មេរោគ​។ ប្តី​ប្រពន្ធ​២​នាក់​នេះ ឲ្យដឹងថា កូនប្រុស​ពួកគេ​ត្រូវ​ការព្យាបាល​បន្ថែមទៀត តែ​ពួកគេ​បាន​អស់​លុយ​។​

​បុគ្គលិក​ម្នាក់​នៃ​មន្ទីរពេទ្យ Wanda នា​ខេត្ត​Hybei -​កន្លែង​ដែល Kuang Han កំពុង​ព្យាបាល បាន​បញ្ជាក់​ពី​ស្ថានភាព​ពិត​របស់​ប្តី​ប្រពន្ធ​២​នាក់​នេះ ទៅ Pea វីដេអូ​។​

​ម្តាយគួង​ហាន កំពុង​ថែទាំ​កូន​នៅ​មន្ទីរពេទ្យ Wanda ខេត្ត Hybei

​​ប្តី​ប្រពន្ធ​២​នាក់ កំពុង​គ្មាន​ការងារ​ធ្វើ និង​ថែម​ទាំង​ត្រូវ​ទូទាត់​ថ្ងៃ​ពេទ្យ​អស់​ប្រមាណ​ជាង ៧​ម៉ឺន​ដុល្លារ​។​

​រឿងរ៉ាវ​របស់​គ្រួសារ​នេះ​បាន​ធ្វើឲ្យ​ពលរដ្ឋ​ចិន​មាន​ការអាណិតអាសូ​យ៉ាងខ្លាំង​។ មាន​មតិ​យោបល់​ជាង ១០​ម៉ឺន ត្រូវ​បាន​សរសេរ​នៅលើ 163.com ។ មនុស្ស​ជាច្រើន​ដែល​មាន​សុ​ឆន្ទៈ​ពួកគេ​បាន​ជូន​លុយ​តាម​លទ្ធភាព​ដល់​ប្តី​ប្រពន្ធ​២​នាក់​នេះ ហើយ​ផ្តាំ​គេ​ឲ្យ​រក្សា​សុខ​ភាព​ផង​។​

​នៅពេល​ដែល​ឆា​ណែ​ល mail online បាន​ទាក់ទង​ជាមួយ​ស្ត្រី​ជា​ម្តាយ​នោះ​នាង​បាន​បដិសេធ​ត្រង់ៗ ហើយ​បកស្រាយ​ថា កូនប្រុស​របស់​ពួកគេ​ពុំបាន​ដឹងថា ដើម្បី​ខ្លួន​ឪពុក​ម្តាយ​បាន​ដើរ​សុំ​លុយ​តាម​ដង​វិថី​បែប​នេះ​ឡើយ ។ នាង​ខ្លាច​បែកធ្លាយ​រឿងរ៉ាវ​ដឹង​ដល់​កូន​តាមរយៈ​ទូរទស្សន៍​៕ សូ​យ​ន​