​ស្រី​ស្អាត​អាមេរិក ឈ្មោះ Giselle បាន​ដាក់លក់​ដេញថ្លៃ​ព្រហ្មចារី​យ៍​របស់​នាង ដោយសារតែ​នាង​ចង់យក​លុយ​ទៅ​បង់ថ្លៃ​ការសិក្សា​មហាវិទ្យាល័យ ។​

​តារា​ម៉ូ​ដែល​ក្រៅ​ម៉ោង​វ័យ ១៩ ឆ្នាំ រូបនេះ បាន​និយាយថា នាង​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​បុរស​ម្នាក់​មកពី​អា​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចំណាយលុយ ៣ លាន​ដុល្លារ ដើម្បី​យក «​ព្រហ្មចារី​យ៍​» របស់​នាង ។​

Giselle នាង​ដាក់​ខ្លួនឯង​ដេញថ្លៃ​នេះ នៅលើ​គេហទំព័រ Cinderella Escorts ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ។​

​ប្រវត្តិរូប​របស់​នាង បាន​បង្ហាញថា នាង​មាន​ទម្ងន់ ៥៤ គ​.​ក្រ (120 pounds) និង​កម្ពស់ ១.៥២ ម៉ែត្រ (5 foot) ។​

Giselle មាន​ដើមទ្រូង​តាម​ធម្មជាតិ​, សក់​ពណ៌​ត្នោត និង​ភ្នែក​ពណ៌​ខៀវ ។​

​នាង​មិនមែន​សាក់​ណាមួយ​នៅលើ​រាងកាយ​របស់​នាង​នោះទេ ។​

​នៅពេល​ការលក់​ដេញថ្លៃ​ព្រហ្មចារី​យ៍រ​បស់ Giselle បាន​បិទ​, ពាណិជ្ជករ Abu Dhabi ដេញថ្លៃ​រហូត ៣ លាន​ដុល្លារ ។​

​គួរ​បញ្ជាក់ថា ការដេញថ្លៃ​ខ្ពស់បំផុត​ទី​២ គឺ ២.៨ លាន​ដុល្លារ ចេញពី​តារាភាពយន្ត​ហូ​លី​ហូត ដែល​រស់នៅក្នុង​ទីក្រុង Los Angeles ខណៈ​ការដេញថ្លៃ​ទី​៣ មកពី​អ្នកនយោបាយ​ម្នាក់​នៅក្នុង​ប្រទេស​រុស្ស៊ី ក្នុងតម្លៃ ២.១ លាន​ដុល្លារ ។​

Giselle ពិតជា​មានការ​សប្បាយ​ចិត្ត​ខ្លាំងណាស់ ជាមួយ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​នេះ ។ នាង​មាន​គម្រោង​ប្រើប្រាស់​លុយ​នេះ ទី​១- សម្រាប់​បង់ថ្លៃ​ការសិក្សា​របស់​នាង​, ទី​២- ទិញ​ផ្ទះ​ថ្មី​មួយ និង​ទី​៣-​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ។​

​ទោះយ៉ាងណា Giselle បាន​ព្រលះ​ទៅ​ពួក​អ្នក​រិះគន់​នាង ដោយ​និយាយថា វា​ជា​ខ្លួនប្រាណ​របស់​នាង ហើយ​នាង​អាចធ្វើ​អ្វីៗ​ដែល​ចង់​ធ្វើជា​មួយ​វា ។​

​នាង​ក៏​ថែមទាំង​បាន​សង្កត់ធ្ងន់ថា នារី​ភាគច្រើន​ពិតជា​មានការ​សោកស្តាយ ជាមួយ​អ្នក​ដែល​នាង​បានរួម​ភេទ​ជា​លើកដំបូង​ជាមួយ​គាត់ ។​

​សូមបញ្ជាក់ថា Cinderella Escorts ដែលមាន​ម្ចាស់​គ្រប់​ឈ្មោះ Jan Zakobielski អាយុ ២៧ ឆ្នាំ បាន​ដកយក ២០% ពី​ការដេញថ្លៃ​ចុងក្រោយ ឬស្មើនឹង ៦០០,០០០ ដុល្លារ ។​

Giselle និយាយថា នេះ​ជា​ក្តី​សុ​បិ​ន្ត​មួយ​ក្លាយជា​ការពិត ហើយ​ឥឡូវនេះ​នាង​នឹង​ហោះ​ទៅកាន់​អា​ល្មឺ​ម៉​ង់ ទីកន្លែង​ដែល​បុរស​នោះ​នឹង​រីករាយ​រួមភេទ​ជាមួយ​នាង ៕​