​គ្រូពេទ្យ​កំហូច​ម្នាក់​នៅក្នុង​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ ត្រូវបាន​ចោទប្រកាន់​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស បន្ទាប់ពី​កម្មការិនី​រោងចក្រ​មួយក្រុម បាន​អះអាងថា គ្រូពេទ្យ​រូបនេះ​បាន​ស្ទាប​សុដន់​របស់​ពួកនាង ក្នុងអំឡុង​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ នៅឯ​កន្លែងធ្វើការ​រប​ស់​ពួកនាង ។​

​កាសែត Bangkok Post រាយការណ៍​ថា មន្ត្រី​ប៉ូលីស​ស៊ើបអង្កេត លោក Trakarn Saksrikrom បានចេញ​ដីកា​កោះហៅ​មួយ​នៅថ្ងៃនេះ បន្ទាប់ពី​កម្មការិនី ១១ នាក់ បានមក​ប្តឹង​កាលពី​ម្សិលមិញ ប្រឆាំង​គ្រូពេទ្យ​រូបនេះ ដែល​ឈ្មោះ​របស់គាត់​ពុំ​ត្រូវបាន​បញ្ចេញ ។ ពួកនាង​ទាំងអស់គ្នា សុទ្ធសឹងតែ​ជួប​រឿងនេះ​ដូចៗ​គ្នា នៅឯ​រោងចក្រ Siam Fukoku ក្នុងស្រុក Sung Noen ។​

​ក្នុងអំឡុងពេល​ការពិនិត្យ​ប្រចាំ​មុនៗ ពួកនាង​និយាយ ការត្រួតពិនិត្យ​សុដន់ ត្រូវបាន​ធ្វើឡើង​ជាមួយ​សោតា​ទស្សន៍ និង​ថា ការពិនិត្យ​តាមដាន​ចាំបាច់​សម្រាប់​ជំងឺ​ចំនួន ១៥ ប្រភេទ ប៉ុន្តែ ជំងឺមហារីក​សុដន់​ពុំ​ស្ថិត​ក្នុងចំណោម​នោះទេ ។​

​មុនពេល​ចូលមក​ប៉ុស្តិ៍ប៉ូលីស ស្ត្រី​រងគ្រោះ​ទាំងនោះ​បាន​សួរ​ទៅកាន់​ស្ត្រី​ដទៃ​នៅឯ​រោងចក្រ និង​បានដឹងថា មិនមែន​តែ​ពួកនាង​ទាំងអស់​ទេ ដែល​ត្រូវបាន​បំពាន​កេរ្តិ៍ខ្មាស ។

​គ្រូពេទ្យ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ អាច​ប្រឈមមុខ​ជាប់គុក​រហូតដល់ ១០ ឆ្នាំ និង​ពិន័យ​ប្រាក់ ២០,០០០ បាត ប្រសិនបើ​រកឃើញ​ទោសកំហុស​នៃ​ករណី​ខាងលើនេះ ៕​